Home ព័ត៌មានជាតិ សន្តិសុខ ​ផ្ទះ​ជាង ៤០ ...

​ផ្ទះ​ជាង ៤០ ខ្នង រង​ការខូចខាត និង​របួស​មនុស្ស ពីរ​នាក់ ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ខេត្តតាកែវ​

ដោយៈ ឆាយា​នាថ / តាកែវៈ មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់ ស្ទើរ​ទូទាំងប្រទេស កាលពី​រសៀល ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។ ដោយឡែក សម្រាប់​ខេត្តតាកែវ វិញ បាតុភូតធម្មជាតិ​នេះ ធ្វើអោយ​ផ្ទះ​ជាង ៤០ ខ្នង រង​ការខូចខាត និង​របួស​មនុស្ស ពីរ​នាក់ ។​

​បើតាម​របាយការណ៍ ពី​អាជ្ញាធរ ដែល​ទើប​ទទួលបាន បង្ហាញថា ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ២ ស្រុក គឺ​ស្រុក​សំរោង ចំនួន​៣​ខ្នង និង ស្រុក​កោះអណ្ដែត ចំនួន ៣៩​ខ្នង បាន​រង​ការខូចខាត ព្រមទាំង​របួស​មនុស្ស ពីរ​នាក់ ផងដែរ ។

​គួររំលឹកថា ក្រសួង​ធនធានទឹក និង ឧតុនិយម បានប្រកាស​ជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នាពេល​ថ្មីៗ​នេះ ដោយបាន​អំពាវនាវ សូមអោយ​បងប្អូន ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះ ខណៈដែល​ភ្លៀង នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ច្រើន ជាពិសេស​នៅតាម​បណ្តា​ខេត្ត ភាគ​ពាយ័ព្យ​។​

ក្រុមមន្ត្រីថ្នាក់មូលដ្ឋាន ចុះជួបប្រជាពលរដ្ឋ ដែលរងគ្រោះ ខូចខាតផ្ទះសម្បែង ដោយសារភ្លៀងខ្យល់កន្ត្រាក់

​តាមរយៈ ការតាមដាន នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ ក្រសួង​ធនធានទឹក និង ឧតុនិយម សង្កេតឃើញថា ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​៦ ខែតុលា ខាងមុខនេះ ប្រព័ន្ធ​សម្ពាធ​ទាប នឹង​អូសបន្លាយ ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​សម្ពាធ​ទាប​មួយ នៅលើ​សមុទ្រ​ចិន​ខាងត្បូង​។​

​ក្រសួង​ធនធានទឹក សូមអោយ​បងប្អូន មេត្តា​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង ពិសេស​អ្នករស់នៅ​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ នៃ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ ជាប់​ប្រទេស​ថៃ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំក្រវាញ​។​

​ជាមួយគ្នានេះដែរ អ្នកនេសាទ និង អ្នកដំណើរ​សមុទ្រ សូក​មេត្តា​ប្រុងប្រយ័ត្ន ចំពោះ​ភ្លៀងខ្យល់ បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៦ ខែតុលា ខាងមុខនេះ ផងដែរ​៕​/V

ផ្ទះសម្បែង ររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារភ្លៀងខ្យល់កន្ត្រាក់
ផ្ទះសម្បែង ររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារភ្លៀងខ្យល់កន្ត្រាក់
ផ្ទះសម្បែង ររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារភ្លៀងខ្យល់កន្ត្រាក់
ផ្ទះសម្បែង ររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារភ្លៀងខ្យល់កន្ត្រាក់
ផ្ទះសម្បែង ររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារភ្លៀងខ្យល់កន្ត្រាក់
ផ្ទះសម្បែង ររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារភ្លៀងខ្យល់កន្ត្រាក់
ផ្ទះសម្បែង ររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារភ្លៀងខ្យល់កន្ត្រាក់
ក្រុមមន្ត្រីថ្នាក់មូលដ្ឋាន ចុះជួបប្រជាពលរដ្ឋ ដែលរងគ្រោះ ខូចខាតផ្ទះសម្បែង ដោយសារភ្លៀងខ្យល់កន្ត្រាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...