Home ព័ត៌មានអន្តរជាតិ បាយដិនធ្វើយុទ...

បាយដិនធ្វើយុទ្ធនាការបោះឆ្នោតតែម្នាក់ឯង ក្រោយត្រាំកើតកូវីដ១៩

អស់រយៈពេលជាច្រើនខែមកនេះលោកដូណាល់ត្រាំបានចម្អកដល់លោកចូបាយដិនចំពោះវិធីសាស្រ្តប្រុងប្រយ័ត្នរបស់គាត់ចំពោះវីរុសកូរ៉ូណា។

ប៉ុន្តែខណៈប្រធានាធិបតីកំពុងធ្វើចត្តាឡីស័កបន្ទាប់ពីធ្វើតេស្តវិជ្ជមានកូវីដ១៩ គូប្រជែងរបស់គាត់ឥឡូវកំពុងធ្វើយុទ្ធនាការតែម្នាក់ឯង ពោលសល់តែមួយខែទៀតមុនថ្ងៃបោះឆ្នោតចូលមកដល់។

ជាការពិតវាឆាប់ពេកក្នុងការទស្សន៍ទាយថាតើការធ្វើរោគវិនិច្ឆ័យវិជ្ជមានរបស់លោកត្រាំអាចជះឥទ្ធិពលយ៉ាងណាដល់ការប្រកួតប្រជែងសម្រាប់តំណែងនៅសេតវិមាន ពីព្រោះយុទ្ធនាការបោះឆ្នោតដ៏ច្របូកច្របល់បានជួបរឿងក្រឡាប់ចាក់ច្រើនដងរួចមកហើយដោយព្រឹត្តិការណ៍បង្កើតប្រវត្តិសាស្ត្រនានា។

ប៉ុន្តែការជជែកដេញដោលដែលចម្អកដាក់គ្នាទៅវិញទៅមករវាងបុរសអាយុខ្ទង់៧០ទាំងពីរនាក់បានបាត់ស្រមោលសូន្យឈឹងកាលពីថ្ងៃសុក្រទី២តុលា។

យ៉ាងណាមិញកាលពីរាត្រីថ្ងៃអង្គារ លោកត្រាំបានបង្កើនការចម្អកទ្វេដងលើលោកបាយដិនអាយុ ៧៧ ឆ្នាំសម្រាប់ការប្រុងប្រយ័ត្នពីមេរោគហួសហេតុពេក។

លោកត្រាំប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋវ័យ ៧៤ ឆ្នាំបាននិយាយចម្អកថា “គាត់អាចនិយាយឆ្ងាយពីអ្នកនៅចម្ងាយ ២០០ ហ្វីតហើយគាត់នឹងបង្ហាញមុខជាមួយម៉ាស់ធំបំផុត ដែលខ្ញុំមិនធ្លាប់បានឃើញពីមុន”។

នៅក្នុងប៉ុន្មានខែដំបូងនៃវិបត្ដិវីរុសកូរ៉ូណា នៅពេលដែលលោកបាយដិនកំពុងបង្ខាំងខ្លួនឯងនៅក្នុងផ្ទះរបស់គាត់នៅទីក្រុងដេឡាវែ លោកត្រាំបានហៅគាត់ថា “ចូងងុយគេង” ហើយបាននិយាយថាគាត់កំពុង “លាក់ខ្លួន” នៅក្នុងបន្ទប់ក្រោមដីរបស់គាត់ ជាការចោទប្រកាន់មួយ ដែលអ្នកគាំទ្ររបស់គាត់បានទះដៃអបអប និង លើកយកមកនិយាយម្តងហើយម្តងទៀតនៅពេលធ្វើយុទ្ធនាការបោះឆ្នោត។

ប៉ុន្តែកាលពីថ្ងៃសុក្រលោកត្រាំគឺជាអ្នកដែលត្រូវបានបង្ខំចិត្តស្នាក់នៅក្នុងផ្ទះដាច់ដោយឡែកពីគេ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យវិជ្ជមានរបស់គាត់។ វេជ្ជបណ្ឌិតរបស់គាត់បាននិយាយថាគាត់ “អស់កម្លាំងល្ហិតល្ហៃ” ប៉ុន្តែមានស្មារតីល្អ។

ទន្ទឹមនឹងនេះដែរ លោកបាយដិនបានប្រកាសថាលោកបានធ្វើតេស្តអវិជ្ជមាននិងឡើងជិះយន្តហោះទីមីឈីហ្គែន ជារដ្ឋសមរភូមិដ៏សំខាន់មួយនៅក្នុងការប្រជែងការបោះឆ្នោតនៅអាម៉េរិក ដែលត្រាំឈ្នះក្នុងឆ្នាំ២០១៦។

អតីតអនុប្រធានាធិបតីរបស់លោកបារ៉ាក់ អូបាម៉ារូបនេះបានមកដល់ទីក្រុងហ្គ្រែនរ៉ាភីតសម្រាប់ព្រឹត្តិការណ៍មួយស្តីពីសេដ្ឋកិច្ច ប៉ុន្តែសុន្ទរកថារបស់លោកបាយដិន ដែលនិយាយទាំងពាក់ម៉ាស់ ពិតជាបានទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានកាលពីថ្ងៃសុក្រ។

លោកបាននិយាយថា “នេះមិនមែនជាបញ្ហានយោបាយទេ។ វាជាការក្រើនរំលឹកដាស់តឿនដល់យើងទាំងអស់គ្នាថាយើងត្រូវតែយកចិត្តទុកដាក់ខ្លាំងពីវីរុសនេះ។ វានឹងមិនបាត់ទៅវិញដោយស្វ័យប្រវត្ដិនោះទេ” ដែលប្រហែលចង់ដៀមដាមឱ្យត្រាំ ដែលនិយាយដដែលៗថាមេរោគនេះនឹងបាត់ទៅវិញដោយឯកឯង៕ ដោយ ៖ កញ្ញាដាលីស

លោកបាយដិនធ្វើយុទ្ធនាការបោះឆ្នោតតែឯងនៅរដ្ឋមីស៊ីហ្គែនកាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...