ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសៅរ៍ទី០៣ខែតុលាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានផ្ញើសារទៅលោក ដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកនេះបានធ្វើរោគវិនិច្ឆ័យរកលឃើញជំងឺកូវីដ១៩ ដោយជូនពរ លោក ឱ្យជាសះស្បើយឆាប់រហ័ស។
ទីភ្នាក់ងារព័ត៌មានកូរ៉េKCNAបានរាយការណ៍ថា ” លោកគីម មានសមានចិត្តចំពោះប្រធានាធិបតីនិងស្ត្រីទីមួយ (ភរិយារបស់លោក) ។ លោកសង្ឃឹមថាពួកគេនឹងជាសះស្បើយឆាប់ៗ។ លោកសង្ឃឹមថាពួកគេនឹងយកឈ្នះវា។ លោកបានផ្ញើការស្វាគមន៍យ៉ាងកក់ក្តៅដល់ពួកគេ”។
ចំណែកទីភ្នាក់ងារសារព័ត៌មានYonhap របស់កូរ៉េខាងត្បូងបាននិយាយថា នេះជាលើកទីមួយហើយដែល លោក គីម ជុងអ៊ុន បានផ្ញើសារជូនពរដល់មេដឹកនាំពិភពលោកដែលបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។
លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា លោកបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។ ក្រោយមកនៅថ្ងៃនោះ លោកបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យយោធាដើម្បីពិនិត្យសុខភាពនិងព្យាបាលបន្តទៀត៕ប្រែសម្រួល៖សុខា/sn

លោក គីម ជុងអ៊ុន បានផ្ញើសារជូនពរ លោក ដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកនេះ បានធ្វើរោគវិនិច្ឆ័យរកឃើញជំងឺកូវីដ១៩