ក្រុមមេដឹកនាំពិភពលោកកាលពីថ្ងៃសុក្រទី០២តុលាបានជូនពរ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ និង ភរិយារបស់លោក គឺលោកស្រីមេឡានៀ ត្រាំឱ្យជាសះស្បើយឆាប់រហ័សបន្ទាប់ពីការប្រកាសរបស់លោកថាពួកគេបានកំពុងធ្វើចត្តឡីស័កបន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។
លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា លោកបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។ ក្រោយមកនៅថ្ងៃនោះ លោកបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យយោធាដើម្បីពិនិត្យសុខភាពនិងព្យាបាលបន្តទៀត។
វិមានក្រឹមឡាំងដែលបានដកស្រង់សម្តីប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀ ពូទីន បាននិយាយថា”ខ្ញុំជឿជាក់ថាភាពរឹងមាំ ស្មារតីល្អ និងសុទិដ្ឋិនិយមរបស់លោកនឹងជួយលោកក្នុងការទប់ទល់នឹងវីរុសដ៏គ្រោះថ្នាក់នេះ”។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ បានប្រាប់ក្រុមអ្នកកាសែតថា “យើងបានជូនពរ ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យជាសះស្បើយឆាប់រហ័រ”។
ចំណែកលោកអង់តូញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជូនសារជូនពរដល់ ប្រធានាធិបតី ដូណាល់ត្រាំ និង ស្ត្រីទីមួយ លោកស្រី មេឡានៀ ត្រាំឱ្យជាសះស្បើយឆាប់រហ័ស ខណៈដែល លោក ប្រធានអង្គការសុខភាពពិភពលោក(WHO)ក៏បានជូនពរអ្នកទាំង២នេះបានជាឆាប់រហ័សពីជំងឺនេះផងដែរ។
ក្នុងពេលជាមួយគ្នានេះ អង្គការNATO និងក្រុមមេដឹកនាំប្រទេសផ្សេងៗទៀតដែលរួមទាំងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ បានជូនពរនិងផ្ញើសារស្រដៀងៗគ្នានេះដល់ លោក ដូណាល់ ត្រាំ និងភរិយារបសលោក ឱ្យជាសះស្បើយឆាប់រហ័ពីជំងឺកូវីដ១៩នេះផងដែរ៕ប្រែសម្រួល៖សុខា/sn

លោក ដូណាល់ ត្រាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធាដើម្បីព្យាបាលកូវីដ១៩