Home ព័ត៌មានអន្តរជាតិ អាមេនីនិយាយថា...

អាមេនីនិយាយថាខ្លួននឹងធ្វើការជាមួយអ្នកសម្របសម្រួលដើម្បីសម្រេចបានបទឈប់បាញ់គ្នាជាមួយអាស៊ែបៃហ្សង់ ខណៈលោកម៉ាក្រុងទាមទារឱ្យតួកគីពន្យល់អំពីការប្រើ “ពួកជីហាដស៊ីរី” នៅក្នុងតំបន់ជម្លោះ

ប្រទេសអាមេនីបានបង្ហាញពីការត្រៀមខ្លួនធ្វើការជាមួយអ្នកសម្របសម្រួលអន្តរជាតិដើម្បីធ្វើឱ្យមានបទឈប់បាញ់ជាមួយអាស៊ែបៃហ្សង់ជុំវិញតំបន់ផ្តាច់ខ្លួនណាហ្គ័រនីការ៉ាបាក់ កន្លែងដែលការប្រយុទ្ធគ្នាខ្លាំងក្លាបានឈានដល់ថ្ងៃទី៦។

ក្រសួងការបរទេសនៅរដ្ឋធានីយ៉េរ៉េវ៉ាន់បានឱ្យដឹងថា ប្រទេសអាមេនីត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយបារាំងរុស្ស៊ីនិងសហរដ្ឋអាម៉េរិក ដែលជាសហប្រធានក្រុមអ្នកសម្របសម្រួល OSCE ដើម្បី “បង្កើតរបបបទឈប់បាញ់ឡើងវិញ”។

ការប្រកាសនេះធ្វើឡើងស្របពេលដែលប្រធានាធិបតីបារាំងអេមម៉ានុយអែល ម៉ាក្រុង ទាមទារឱ្យតួកគីពន្យល់ពីការប្រើប្រាស់ “ក្រុមជីហាដស៊ីរី” នៅក្នុងតំបន់ដែលមានជម្លោះនេះ។

លោកម៉ាក្រុងនិយាយថា របាយការណ៍ចារកម្មបានលើកឡើងថា យុទ្ធជន ៣០០ នាក់មកពីក្រុមជីហាដនិយមនៅក្នុងប្រទេសស៊ីរីបានឆ្លងកាត់ប្រទេសតួកគីធ្វើដំណើរទៅកាន់អាស៊ែបៃហ្សង់។

លោកបានបន្ថែមថា “ខ្សែបន្ទាត់ក្រហមត្រូវបានឆ្លងកាត់ ដែលមិនអាចទទួលយកបានឡើយ” ហើយទាមទារការពន្យល់ពីរដ្ឋាភិបាលក្រុងអង់ការ៉ា។

រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងលោកហ្សង់យីវីស ឡឺដេរីយ៉ង់ បានប្រាប់តាមទូរស័ព្ទថា ការខកខានក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានឹងនាំមកនូវ “ហានិភ័យនៃការកើនឡើងជម្លោះដែលបាត់ម្ចាស់ការ”។

លោកក៏បានព្រមានពួកគេផងដែរអំពីហានិភ័យនៃវត្តមានអន្តរជាតូបនីយកម្មនៃជម្លោះនេះ៕ ដោយ ៖ កញ្ញាដាលីស

លោកម៉ាក្រុងទាមទារឱ្យតួកគីពន្យល់រឿងនាំយុទ្ធជនជីហាដនិយមរបស់ស៊ីរី៣០០នាក់ទៅជួយអាស៊ែបៃហ្សង់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...