Home កីឡា ម៉ាណេក្លាយជាក...

ម៉ាណេក្លាយជាកីឡាករហង្សក្រហម Liverpool ទីពីរ កើតកូវីដ១៩

ក្លិបហង្សក្រហមបានប្រកាសកាលពីថ្ងៃសុក្រទី២តុលាថា ខ្សែប្រយុទ្ធរបស់ Liverpool សាឌីអូ ម៉ាណេ បានធ្វើតេស្តវិជ្ជមានកូវីដ១៩។

ម៉ាណេកំពុងធ្វើចត្តាឡីស័កជាមួយអ្វីដែលក្លិបបរិយាយថាជា “រោគសញ្ញាស្រាល”។

រូបគេបានក្លាយជាសមាជិកទីពីររបស់ក្រុមលោកជួហ្គិន ក្លប់ ដែលកើតកូវីដ១៩ បន្ទាប់ពីកីឡាករទិញពីរដូវក្តៅ ធីអាហ្គោ អាល់កាន់ថារ៉ា តេស្តវិជ្ជមានកាលពីដើមសប្តាហ៍នេះ។

ក្លិបបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា “សាឌីអូ ម៉ាណេតេស្តវិជ្ជមានកូវីដ១៩ និងបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័កផ្អែកតាមការណែនាំចាំបាច់។ ខ្សែប្រយុទ្ធ ដែលលេងជម្រើសដំបូងនិងស៊ុតចូលក្នុងជ័យជម្នះ៣-១លើ Arsenal កាលពីថ្ងៃចន្ទ បានបង្ហាញរោគសញ្ញាស្រាល ប៉ុន្តែមានសុខភាពល្អជារួម។ ទោះយ៉ាងណា ដូចធីអាហ្គោ អាល់កាន់ថារ៉ា ដែរ ក្លិប Liverpool នឹងបន្តអនុវត្តតាមពិធីសារទាក់ទងនឹងកូវីដ១៩ ហើយម៉ាណេនឹងត្រូវបង្ខាំងខ្លួនឯងដាច់ដោយឡែកមួយរយៈពេលសិន”៕ ដោយ ៖ កញ្ញាដាលីស

ម៉ាណេកើតកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...

អ្នកគ្រប់គ្រង និង​សិស្ស​ន...

ដោយៈ សុ​ផានី​តា​/​កោះកុង​...

តម្លៃ​អង្ករ​នាំចេញ​ថ្លៃ​ប...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...