អគ្គលេខាធិការ ចុះ​ពិនិត្យ​ត្រៀម​រៀបចំ ដំណើរ​ទស្សនកិច្ច របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់

ដោយៈ រ៉ូ​ហ្សា / ភ្នំពេញៈ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ( SEA GAMES ) លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដើម្បី​ត្រៀម​រៀបចំ​ដំណើរ​ទស្សនកិច្ច របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ។​

​លោក វ៉ា​ត់ ចំរើន បាន​ប្រសាសន៍ថាៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ទស្សនកិច្ច អំពី​ដំណើរការ​សាងសង់ ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ព្រមទាំង​ទីលាន​ប្រកួត​កីឡា​នានា និង​ហេដ្ឋារចនាសម្ព័ន្ធ ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣​។ លោក​បាន​ដឹកនាំ​ក្រុមមន្ត្រី លេខាធិការដ្ឋាន CAMSOC ចុះ​ត្រួតពិនិត្យ​ជាមុន និង​ត្រៀម​រៀបចំ ជូន​ដំណើរ​សម្តេច​ពិជ័យ​សេនា នាពេលខាងមុខ ឆាប់ៗ​នេះ​។​

​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែល​ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កំពុងដំណើរការ​សាងសង់ នូវ​កីឡដ្ឋាន​ធំ ដែលជា​កន្លែង​ប្រារព្ធ​ពិធី បើក​-​បិទ និង​ការប្រកួត​មួយផ្នែកធំ នៃ SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ៕​/V

អគ្គលេខាធិការ CAMSOC ចុះ​ពិនិត្យ​ត្រៀម​រៀបចំ ដំណើរ​ទស្សនកិច្ច របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ
អគ្គលេខាធិការ CAMSOC ចុះ​ពិនិត្យ​ត្រៀម​រៀបចំ ដំណើរ​ទស្សនកិច្ច របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា ​ប្រាប់​សហភាព​អឺរ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​រ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

«​យុទ្ធនាការ​ភ្នំពេញ​ស្អា...

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ...