ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម ខ្លាច​បន្លែ​៣​មុខ​នេះ​ណាស់

ប្រសិនជា​អ្នក​ចង់​គ្រប់គ្រង​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​មិន​ឲ្យ​ឡើង អ្នក​អាច​ជ្រើស រើស​បន្លែ​ទាំង​៣​ប្រភេទ​នេះ​ដើម្បី​ពិ​សារបាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​អាច​ពិសារ​ត្រឡាច​បាន ព្រោះ​វា​ជា​បន្លែ​ដែល​អាចជួយ​ទប់​មិន​ឲ្យ​សម្ពាធ​ឈាម និង​ជាតិ​ស្ករ ក្នុង​ខ្លួន​អ្នក​ឡើង​ខ្ពស់​ឡើយ​។ ជាពិសេស វា​ថែមទាំង​អាចជួយ​ការពារ​អ្នក​មិន​ឲ្យ​ងាយ​ចាស់ ស្បែក​នឹង​ភ្លឺ ហើយ​ម៉ត់​រលោង​ជាមិនខាន​។​

​ការ៉ុត​ក៏​ជា​បន្លែ​ដែល​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ​ទាំង​២​ប្រភេទ​ខាងលើ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ ថែមទាំង​ជួយ​ឲ្យ​ថ្លើម និង​ពោះវៀន​មាន​សុខ​ភាពល្អ​ទៀតផង​។ ជាពិសេស វា​ក៏​អាចជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ឲ្យ​រឹងមាំ​ផងដែរ​។​

​ផ្កា​ខាត់ណា ជា​បន្លែ​ដែល​សម្បូរ​វីតាមីន​សេ​ដែល​អាចជួយ​ថ្លើម​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​ចេញ មក​ក្រៅ​អស់​។ វា​មិន​ត្រឹមតែ​អាច​ការពារ​អ្នក​ពី​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​ទេ ថែមទាំង​អាចជួយ​ការពារ​អ្នក​ឲ្យ​ចៀស​ពី​ជំងឺ​បេះដូង​ទៀតផង​។ ជាពិសេស​អ្នកនឹង​មិន​ងាយ ប្រឈមមុខ​នឹង​ជំងឺមហារីក​នោះទេ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...