Home កម្សាន្ត ចោម ច័ន្ទ បែក...

ចោម ច័ន្ទ បែកស្នេហ៍ជាមួយ បុរសជនជាតិបារាំង តែមិនទាន់បើកចិត្ត ទទួលស្នេហ៍ថ្មី

ដោយ៖ បញ្ញាសាស្រ្ត/ភ្នំពេញ៖ បន្ទាប់ពីទស្សនិកជន បានឃើញភាពផ្អែមល្ហែម របស់តារាហ្វេសប៊ុក និងមានភាពសិចស៊ី គួរអោយទាក់ភ្នែក នាង ចោម ច័ន្ទ និងមិត្តប្រុស ជាជនជាតិបារាំង កន្លងមក ពេលនេះ ស្រាប់តែធ្លាយដំណឹងថា នាងបានបែកបាក់ ស្នេហ៍នោះហើយ ដោយមិនដឹងថា ដើមហេតុ មកពីអ្វីអោយប្រាកដ នោះទេ។ ប៉ុន្តែអ្នកស្និទ្ធនឹងនាង បានបង្ហើបថា នាងមិនខ្វល់ ពីភាពប្រះឆាស្នេហ៍ឡើយ តែរឹតតែធ្វើអោយនាង ទៅហាត់ប្រាណ រក្សារាង និងថែសម្រស់ស្អាត លើសដើម។

ប្រភពដដែល បានបង្ហើបថាៈ ឥឡូវនេះ បងស្រីខ្លួន មិនទាន់បានគិតគូ ឬ បើកភ្លើងខៀវ ទទួលយកបុរសថ្មី មកស្អំបេះដូងនោះទេ ដោយសារតែរវល់ ជាមួយមុខជំនួញ អចលនទ្រព្យនៅខេត្ត និងមុខជំនួញគ្រឿងសម្អាង ថែរក្សាសម្រស់ បុរសនារី ស្ទើរតែរកពេលទំនេរគ្មានទេ។

អ្វីដែលពិសេសនោះ ឆាប់ៗខាងមុខនេះ អ្នកនាង ចោម ច័ន្ទ ត្រៀមនឹងនាំចូល ផលិតផល ៤ ប្រេន មកពីប្រទេសថៃ មកចែកចាយ នៅកម្ពុជា និង ១៥ ប្រទេសផ្សេងទៀត។ ចំពោះដើមទុន ក្នុងការនាំចូល ទាំង៤ប្រេននេះដែរ គឺអ្នកនាង ចោម ច័ន្ទ ចាយដើមទុន រាប់លានដុល្លារឯណោះ។

រីឯរូបសម្រស់របស់ អ្នកនាង ចោម ច័ន្ទ កាន់តែស្រស់ស្អាត និងក្មេងជាងវ័យ ក្រោយបែកស្នេហ៍ ជាមួយបុរសជនជាតិបារាំង ដោយសារតែបងស្រី ដេនី ក្វាន់ រូបនេះ ឧស្សាហ៍ហាត់ប្រាណ ទទួលទានអាហារ ឲ្យទៀងទាត់ពេលវេលា។ មួយវិញទៀត អ្វីដែលពិសេស គឺអ្នកនាង ចោម ច័ន្ទ ទទួលទានខូលេជេន ដែលអ្នកនាង លក់រាល់ថ្ងៃ ទើបធ្វើឲ្យស្បែកភ្លឺថ្លា ស្រស់ស្អាត និងក្មេងជាងវ័យបែបនេះ។

សាច់ញាតិ របស់អ្នកនាង ចោម ច័ន្ទ បញ្ជាក់បន្ថែមទៀតថាៈ បច្ចុប្បន្ននេះ មិនខ្វះទេកំលោះៗ ដែលមានរូបរាងសង្ហា តាមសុំស្នេហ៍ ចោម ច័ន្ទ ក្រោយបែកស្នេហ៍ ជាមួយបុរសជនជាតិបារាំងនោះ គឺមានទាំងខ្មែរ និង បរទេស ដោយពួកគេម្នាក់ៗ រង់ចាំតែអ្នកនាង បើកភ្លើងខៀវ តែប៉ុណ្ណោះ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...