Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ បីនាក់ និង​ម៉ា​ទឹកកក​ជាង ២​ក្រាម ទៅ​តុលាការ​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២០​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ បីនាក់ និង​វត្ថុតាង​មួយចំនួន ទៅ​តុលាការ ពីបទ​ជួញដូ​គ្រឿងញៀន ក្រោយពេល នគរបាល​ស្រុក​បាណន់ បាន​ឃាត់​ខ្លូន ជនសង្ស័យ​ទាំងបី​នាក់​នេះ​នៅ​ចំណុច​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​១ តុលា ថ្មីៗ​នេះ ។​

​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានឱ្យដឹងថាៈ ជនសង្ស័យ​ប្រុស​ទាំង បីនាក់ មានៈ ១.​ឈ្មោះ លឹម ផៃ​យ៉ា អាយុ​១៩​ឆ្នាំ​, ២.​ឈ្មោះ ស៊ន ពិ​លាន ហៅ កុយ អាយុ​២៦​ឆ្នាំ និង​៣.​ឈ្មោះ ហ៊ាង ភក្តី ហៅ វីន អាយុ​២៥​ឆ្នាំ​។

​ទាំងបី​នាក់ រស់នៅ​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណន់ ។ ចំណែក​វត្ថុតាង ដែល​ចាប់​យកបាន មាន​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន​៤​ថង់ ទម្ងន់ ២,០២ ក្រាម ទូរស័ព្ទដៃ ១​គ្រឿង កាំបិត​១​ដើម និង​ដំបង​ឫស្សី ១​កំណាត់ ។ ជនសង្ស័យ​ទាំង បីនាក់ ក្រោយ​សារភាព​រួចមក លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ ៕S/

​រូប​ថ​តះ​ជនសង្ស័យ​៣​នាក់​និង​វត្ថុតាង​ត្រូវបញ្ជូន​ខ្លួន​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...