Home ព័ត៌មានអន្តរជាតិ ក្រសួងការពារជ...

ក្រសួងការពារជាតិជប៉ុនស្នើសុំថវិកាច្រើនបំផុតលើកទី៨ដើម្បីទិញយន្តហោះចម្បាំងបន្ថែម បង្កើតបច្ចេកវិជ្ជាអាវុធលឿនជាងសំឡេង និង ពង្រីកអង្គភាពសង្គ្រាមអេឡិចត្រូម៉ាញ៉េទិច

ក្រសួងការពារជាតិជប៉ុនបានដាក់សំណើថវិកាចំនួន ៥៥ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២១ ដែលស្វែងរកការទិញយន្តហោះប្រភេទ F-35 បន្ថែមទៀត ពង្រីកការស្រាវជ្រាវអាវុធលឿនជាងសំឡេង និង ពង្រីកអង្គភាពសង្គ្រាមអេឡិចត្រូម៉ាញេទិក។

ក្រុមមន្ត្រីការពារជាតិជប៉ុនបានស្នើសុំថវិកាការពារជាតិប្រចាំឆ្នាំដ៏ច្រើនបំផុតនេះកាលពីថ្ងៃពុធទី៣០កញ្ញា ដែលជាសំណើថវិកាការពារជាតិឆ្នាំទី ៨ ជាប់ៗគ្នាទៅកាន់ក្រសួងហិរញ្ញវត្ថុ។

ថវិកាទាក់ទងនឹងឆ្នាំសារពើពន្ធ ២០២១ នឹងចាប់ផ្តើមនៅខែមេសាឆ្នាំ ២០២១។

ការស្រាវជ្រាវគឺជាការផ្តោតសំខាន់មួយនៃសំណើនេះ ដោយក្នុងនោះទឹកប្រាក់ចំនួន ១១៣,៦ លានដុល្លារត្រូវបានស្នើសុំសម្រាប់ការអភិវឌ្ឍបច្ចេកវិជ្ជាដូចជាប្រព័ន្ធរ៉ាដានិងការធ្វើសមាហរណកម្មប្រព័ន្ធបេសកកម្មសម្រាប់គម្រោងយន្តហោះចម្បាំងជំនាន់ទី ៦ របស់ជប៉ុនរួមជាមួយទឹកប្រាក់ចំនួន ៥៥៥,៨ លានដុល្លារស្នើសម្រាប់ផ្នែកផ្សេងទៀតនៃកិច្ចប្រឹងប្រែងនេះ។

ទឹកប្រាក់ប៉ាន់ស្មានចំនួន ២១៨,៦ លានដុល្លារទៀតក៏ត្រូវបានស្វែងរកសម្រាប់ការស្រាវជ្រាវកម្មវិធីអាវុធលឿនជាងសំឡេងផងដែរ។

វេបសាយ Defense News បានរាយការណ៍ថា “ការស្នើសុំថវិកានេះក៏រួមបញ្ចូលទាំងថវិកាសម្រាប់ការការពារបែបប្រពៃណីផងដែរ ដូចជា ការស្រាវជ្រាវនិងប្រតិបត្តិការនៃអង្គភាពអវកាសនិងអ៊ីនធឺណេតក៏ដូចជាសម្រាប់អង្គភាពសង្គ្រាមអេឡិចត្រូម៉ាញេទិកថ្មីផងដែរ”។

សំណើថវិកាថ្មីនេះឥឡូវរង់ចាំតែការយល់ព្រមពីក្រសួងហិរញ្ញវត្ថុប៉ុណ្ណោះ៕ ដោយ ៖ កញ្ញាដាលីស

ក្រសួងការពារជាតិជប៉ុនស្នើសុំថវិកា៥៥ពាន់លានដុល្លារបន្ថែមដើម្បីពង្រឹងយោធា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular