Home ព័ត៌មានជាតិ សន្តិសុខ ​បញ្ជូន​ជនសង្...

​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ពីបទ​លួច​ផ្ទាំង​សូ​ឡា និង​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ

​ដោយៈ គ្រញូង / បាត់ដំបងៈ កាលពី​ព្រឹក ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ពីបទ​លួច​ផ្ទាំង​សូ​ឡា និង​អំពូល​ភ្លើង ដាក់​បំភ្លឺ​តាម​ដងផ្លូវ នៅ​ចំណុច​មុខ​ឡស​ម្ងួ​ត (​សៃ​ឡូ​) សុក​កាន​យ៉ា ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ក្រោយពេល​នគរបាល​ស្រុក​ភ្នំព្រឹក ឃាត់ខ្លួន​បាន នៅ​ព្រឹក​ថ្ងៃទី​២ តុលា ព្រមទាំង​ដកហូត​បាន វត្ថុតាង​មួយចំនួន​ចំនួន ។​

​លោក​វរសេនីយ៍ទោ ហេង បារាំង អធិការនគរបាល ស្រុក​ភ្នំព្រឹក ដែល​ទើប​ឡើង​ថ្មី បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ មានឈ្មោះ ហៃ បុល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង ដែល​ដកហូត​បាន មាន​ផ្ទាំង​សូ​ឡា និង​អំពូល​ភ្លើង ២ ។
ករណី​លួច​ផ្ទាំង​សូ​ឡា និង​អំពូល​ភ្លើង​នេះ កើតឡើង​តាំងពី​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ មកម្ល៉េះ ហើយ​កម្លាំង​ជំនាញ បាន​ស្រាវជ្រាវ រហូត​ឈានដល់​ការចាប់ខ្លួន​បាន នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ត្រង់ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ជនសង្ស័យ និង​វត្ថុតាង បាន​ត្រូវ​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ ៕S/

​ ​ ​ ​រូប​ថ​តះ​ជនសង្ស័យ​និង​វត្ថុតាង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...