ដោយៈ គ្រញូង/បាត់ដំបងៈ នៅសាលប្រជុំនៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់។លោកឧត្តមសេនីយ៍ត្រីកុយហៀងស្នងការរងទទួលបន្ទុកដឹកនាំការងារ នៅអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់ភារកិច្ចដឹកនាំការងារ ក្នុងថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី កុយ ហៀង បានណែនាំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្នុងអធិការដ្ឋាននគរបាលក្រុង លោកអធិការរងនាយនាយរងផ្នែកនាយនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងកងកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំគោរព ឱ្យបានខ្ជាប់ខ្ជួន នូវវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ។
ត្រូវហ៊ានទទួលខុសត្រូវ ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំ ប្រគល់ឱ្យអនុវត្ត ស្របតាមជំនាញ និងវិជ្ជាជីវៈ ជានគរបាលជាតិ ត្រូវស្មោះត្រង់ បម្រើជាតិ បម្រើរាជរដ្ឋាភិបាល ស្របច្បាប់ បម្រើប្រជាពលរដ្ឋ នៅមូលដ្ឋាន ឱ្យបានល្អប្រសើរ មិនត្រូវយកបុណ្យសក្តិ មុខតំណែង ទៅបង្កការលំបាក ឬធ្វើបាបដល់ប្រជាពលរដ្ឋឡើយ៕S/

រូបថតះលោកកុយ ហៀងស្នងការរងធ្វើការណែនាំដល់មន្ត្រីអធិការដ្ខានក្រុង
បាត់ដំបងនិងប្រគល់ភារកិច្ច