ដោយៈ គ្រញូង / បាត់ដំបងៈ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសន្និសីទមិត្តភាព បាត់ដំបង ដាណាង (អគារE) រដ្ឋបាលខេត្ត បានរៀបចំពិធីបិទវគ្គរបណ្តុះបណ្តាល ស្តីពីតួនាទី ភារកិច្ចនិងទំនាក់ទំនងការងារ រវាងក្រុមប្រឹក្សា គណៈអភិបាល និងការអនុវត្តមុខងារ និងធនធានមនុស្ស ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

ក្នុងពិធីបិទវគ្គនេះ លោកអភិបាលខេត្ត បានថ្លែងដោយសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងទទួលបាននូវពុទ្ធិថ្មីៗ បន្ថែមទៀត ដែលជួយលើកកម្ពស់ សមត្ថភាព ក្នុងការអនុវត្តបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាននានា សំដៅបម្រើសេចក្តីត្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ។

ព្រមទាំងអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង នៅក្នុងមន្ទីរ ស្ថាប័ន អង្គភាពរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងប្រសិទ្ធភាព នៅក្នុងបរិបទ កំណែទម្រង់ស៊ីជម្រៅ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា៕S/


រូបថតះលោកអភិបាលខេត្តមានប្រ
សាសន៍ សិក្ខាកាមចូលរូមរយះពេល៤
ថ្ងៃ។ ថតរូបអនុស្សាវរីយ៍