ប្រភពព័ត៌មានដែលស្និទ្ធ លោក ថាក់ស៊ីន ស៊ីណាវ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ និងជាមហាសេដ្ឋីដែលនិរទេសខ្លួននេះ បានប្រាប់សារព័ត៌មានAFP នៅថ្ងៃសៅរ៍ទី០៣ខែតុលាថា លោកថាក់ស៊ីន ស៊ីណាវ៉ាត បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ហើយ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យកាលពីខែមុន ប៉ុន្តែចាប់តាំងពីពេលនោះមក បានជាសះស្បើយវិញ។
ប្រភពត័ត៌មាននេះបាននិយាយថា លោក ថាក់ស៊ីន អាយុ៧១ឆ្នាំរស់នៅក្នុងទីក្រុងឌុយបៃប្រទេសអាមីរ៉ាតអារ៉ាប់រួម ហើយបានចំណាយពេលអស់២សប្តាហ៍នៅមន្ទីរពេទ្យនៅមុនពេលជាសះស្បើយនិងចេញពីមន្ទីរពេទ្យ កាលពីពាក់កណ្តាលខែកញ្ញា។
ប្រភពត័ត៌មានមួយពីគណបក្សភឿថៃ ដែលជាគណបក្សនយោបាយមានទំនាក់ទំនងជាមួយលោកថាក់ស៊ីន ស៊ីណាវ៉ាត បាននិយាយប្រាប់សារព័ត៌មានAFP ថា លោកបានឆ្លងជំងឺនេះកាលពីពីរបីសប្តាហ៍កន្លងទៅ ប៉ុន្តែឥឡូវបានជាហើយ”។
គេជឿថាលោកបានឆ្លងជំងឺនៅបន្ទាប់ពីបានទៅកន្លែងផ្សារទំនើបមួយ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត ត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយបានរត់ភៀសខ្លួនចេញពីប្រទេសថៃ កាលពីឆ្នាំ ២០០៨ ។
លោកត្រូវបានផ្តន្ទាទោសនៅប្រទេសថៃពីបទប្រព្រឹត្តអំពើពុករលួយ៕ប្រែសម្រួល៖សុខា/sn

លោក ថាក់ស៊ីន ស៊ីណាវ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ