Home កម្សាន្ត តារាចម្រៀង អេ...

តារាចម្រៀង អេឡិច ចាន់ត្រា នាំយកអំណោយទៅចែកជូនអ្នកទីទ័លក្រនៅកំពង់ធំ

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ:មិនត្រឹមតែមានរូបរាងស្រស់សង្ហារប៉ុណ្ណោះទេ តារាចម្រៀង អេឡិច ចាន់ត្រា ក៏ល្បីឈ្មោះជាតារាដែលមានទឹកចិត្តធ្វើបុណ្យនិង ដាក់ទានដល់ អ្នកទីទ័លក្រ និងចាស់ជរាផងដែរ។កាលពីសុក្រ ទី២ តុលា ២០២០ កន្លងទៅលោក អេឡិច និង មិត្តភក្តិបានយកអំណោយចែកជូន ចាស់ជរា និងអ្នក ទីទ័ល នៅក្នុង ភូមិអូរតាសេក​ ឃុំខ្សាច់ជីរស់​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ។

តារាចម្រៀង សាច់ស អេឡិច ចាន់ត្រា បានសរសេរនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ ខ្លួនថា “ម្សិលមិញខ្ញុំសប្បាយចិត្តណាស់ដែលបានធ្វើការងារមនុស្សធម៌ហើយ ក៏បាន ចុះទៅជួបផ្ទាល់។ខ្ញុំបានរួមដំណើរជាមួយមិត្តភក្ត័បានចុះជួយលោកតាលោកយាយ ចំនួន10គ្រួសារនិងបងស្រីម្នាក់ដែលគាត់មានជំងឺប្រចាំកាយហើយរួមជាមួយនឹងចំណីអាហារសម្ភារៈបរិភោគនិងថវិកាបន្តិចបន្តួចដែលពួកយើងបានចំណាយថវិការផ្ទាល់ខ្លួននិងបានពីសប្បុរជនផងដែរ”។

ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានរស្មីកម្ពុជា តារាចម្រៀងចេញពីក្រុមតោមាស រូបនេះ បានប្រាប់ថា នេះជាទឹកចិត្តបន្តិចបន្តួច ដែលពួកខ្ញុំរ៉ៃអង្គាសថវិកាផ្ទាល់ខ្លួន ដើម្បីចែក រំលែកដល់ អ្នកដែលមានការខ្វះខាតជាងយើង ។ខ្ញុំយល់ថា មិនមានអ្វីដែលល្អប្រសើរ ជាងការចែករំលែក ដល់អ្នកដែលគ្នាកំពុងត្រូវការខ្វះខាតនោះទេ។ ថ្វីត្បិតតែ អំណោយ មានចំនួនបន្តិចបន្តួច ប៉ុន្តែទាំងនេះ ក៏អាចដោះស្រាយការ ខ្វះខាតបានមួយពេលពីរ ពេលដែរ។ អ៊ីចឹង ទោះតិចក្តី ច្រើនក្តី គួរគប្បីធ្វើតាមសទ្ធាជ្រះថ្លា។

អេឡិច បន្ថែមថា ថវិកាដែលប្រមូលបាន បានយកទៅជួយបងស្រីម្នាក់ដែលមានជំងឺ ប្រចាំកាយ និងខ្វះថវិកា សម្រាប់ផ្គត់ផ្គង់ ដូចជាការទិញថ្នាំពេទ្យ និងម្ហូបអាហារ។អ៊ីចឹង ពេលនេះគឺការជួយគឺល្អបំផុតសម្រាប់គាត់។ អំណោយមួយចំនួនទៀត ក៏បានចែកជូន ដល់ចាស់ជរា និងអ្នកខ្វះខាតប្រមាណជាង១០គ្រួសារ។

សូមជម្រាបថា អំណោយដែលយកទៅចែកជូន មានអង្ករ ទឹកស៊ីអ៊ីវ មី ក្រមា កន្ទេល ត្រីខ កំប៉ុង និងថវិកា​ មួយចំនួន៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម័យ​ប្រឡង​ឌី​ប្លូ​មនៅ​ថ្...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​មន...

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...