ដោយ: បូរិន/ភ្នំពេញ: ពិតដូចការសង្ស័យរបស់មហាជននិងអ្នកសារព័ត៌មានមែនគឺថា អ្នកនិពន្ធបទភ្លេងដែល ជាជើងខ្លាំងរបស់ផលិតកម្មកាឡាក់ស៊ីលោកថូ មីត( Tho Meet) ពិតជាចូលផលិតកម្មហង្សមាស ជាផ្លូវការមែន ។
កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ទំព័រហ្វេស៊បុកផ្លូវការរបស់ផលិតកម្មហង្សមាស បានប្រកាសនូវសមាសភាពថ្មី អ្នកនិពន្ធបទភ្លេងថ្មីគឺលោក Tho Meet ធ្វើឱ្យមហាជនមានភ្ញាក់ ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការដើរចេញរបស់លោកពីផលិតកម្មកាឡាក់ស៊ី។

ជាក់ស្តែងករណីអ្នកនិពន្ធល្បីឈ្មោះលោក Tho Meet ដែលគេធ្លាប់ស្គាល់ថាជាមនុស្សជំនិត របស់លោកយឹម តាស្រង់ និងជាអ្នកនិពន្ធបទភ្លេងល្បីៗជាច្រើននៅផលិតកម្ម Galaxy Navatra នោះ។លោកត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានចំណែកជួយឲ្យផលិតកម្មនេះលេចមុខមាត់ខ្លាំងនឹងស្នាដៃបទចម្រៀងផ្ទុះជាច្រើនបទរបស់តន់ ចន្ទសីម៉ាជាដើម។ លោកក៏ត្រូវបាន ផលិតកម្មហង្សមាសប្រកាសទទួលស្វាគមន៍ជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី១ ខែតុលានេះ។

សូមរំលឹកផថា លោក Tho Meet ពីដើមឡើយជាអតីតអ្នកនិពន្ធបទភ្លេងនៅផលិតកម្ម ថោន និង សាន់ដេ រួចក៏ចាប់ដៃគូធ្វើការងារ0ជាមួយលោក យឹម តាស្រង់នៅពេលឈរជើងនៅកាឡាក់ ស៊ីដែលប្រើពេលអស់ជិត១ឆ្នាំ។ ស្នាដៃរបស់លោកដែលនៅកាឡាក់ស៊ីផ្ទុះការគាំទ្រចុង ក្រោយនោះ មានបទចម្រៀង “គេនោះជាស្រីកាប់ដាវ” “ខ្ញុំជាអ្នកជំងឺស្នេហា” “កាកសង្សារ” “ចង់លក់ផ្ទះចោល” និងបទ “ដណ្ដឹងអូនទៅ”៕srn


