ដោយៈសាវរក្ស/ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទកាលពីថ្ងៃទី២ខែតុលាឆ្នាំ២០២០ចំណុចបន្ទប់ជួលលេខ៦ក្រុមទី២ភូមិទួលសង្កែសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សាយ តារ៉ា អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាក មានទីលំនៅបន្ទប់ជួលលេខ១៦ ក្រុម២ ភូមិ ទួលសង្កែ សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ឆាយ លីន ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មកានី មានទីលំនៅ បន្ទប់ជួលលេខ៦ សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ ។ សម្ភារបាត់បង់ ទូរស័ព្ទ១គ្រឿងម៉ាក Oppo S9 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕S/