• ក្របខ័ណ្ឌ English Premier League រដូវកាល២០២០/ ២០២១
(18:00) Leicester vs West Ham
(18:00) Southampton vs West Brom
(20:00) Arsenal vs Sheffield Utd
(20:00) Wolverhampton vs Fulham
(22:30) Manchester United vs Tottenham Hotspur
(01:15) Aston Villa vs Liverpool
គូល្អប្រចាំសប្តាហ៍
Manchester United vs Tottenham Hotspur

វាអាចថា នេះគឺជាដើមខែតុលា ប៉ុន្តែក្រុមទាំងពីរត្រូវការកសាងនៅលើទម្រង់លេងអន់កន្លងមកនៅរដូវកាលថ្មីនេះ។ ក្រុម Manchester United ឈរនៅលេខរៀងទី១៤ ដោយរកបាន៣ពិន្ទុឆ្លងកាត់ពីប្រកួតកន្លងទៅ ស្របពេលក្រុម Tottenham ឈរនៅលេខរៀងទី៨ ដោយមាន៤ពិន្ទុឆ្លងកាត់បីប្រកួត។
ក្រុមទាំងពីរត្រូវជួបប្រកួតនៅពាក់កណ្តាលសប្តាហ៍ ហើយ United បានចាប់ផ្តើមការប្រកួត ចុងរដូវកាល ហើយក្រុមនេះទើបនឹងចាញ់ក្រុម Crystal Palace ៣-១ ។
ពួកគេធ្វើបានល្អនៅពេលលេងជាមួយក្រុម Brighton ដោយយកឈ្នះពីរប្រកួតនៅក្រៅទឹកដី នៅសប្តាហ៍នេះ។ ក្រុមនេះបានយកជ័យជម្នះ ៣-២ និងបន្តយកឈ្នះ ៣-០ នៅក្របខ័ណ្ឌ EFL Cup ។
ប្រសិនបើពួកគេប្រកួតចាញ់នៅក្នុងការប្រកួតនេះ ក្រុម United នឹងមានគម្លាត៩ពិន្ទុពីក្រុម នាំមុខ។ ក្រុមនេះនៅសល់មួយប្រកួតក្នុងដៃ ប៉ុន្តែវាមិនមែនជាទីតាំងដែលពួកគេអាចរកបាន ពិន្ទុដោយងាយនោះទេ។ ទម្រង់លេងក្នុងទឹកដីនៅក្របខណ្ឌព្រីមីញ៉េលីកក្រុមនេះមិនទាន់ អាចរកបានជ័យជម្នះនៅឡើយទេក្នុងបីប្រកួតចុងក្រោយ។
ការរក្សាបានឃ្លីនស៊ីតគឺជាការងារមួយដែលពួកគេមិនអាចធ្វើបាន ដោយក្រុមទាំងពីរនេះ រកបានគ្រាប់បាល់ក្នុង៤ប្រកួតចុងក្រោយនៅពហុកីឡដ្ឋាន Old Trafford ដោយរបូត៨គ្រាប់។
ក្រុម Tottenham ចាប់ផ្តើមរដូវកាលដោយមមាញឹកនៅរដូវកាលនេះ។ ក្រុមនេះធ្វើមិនសូវបាន ល្អទាំងនៅក្របខ័ណ្ឌ Europa League ហើយពួកគេក៏ធ្វើមិនបានល្អនៅក្របខ័ណ្ឌ Carabao Cup ផងដែរ។
នៅសប្តាហ៍ ក្រុម Tottenham ត្រូវប្រកួតនៅថ្ងៃទី២៧និង២៩ ខែវិច្ឆិកានិងមួយប្រកួតទៀតនៅ ថ្ងៃទី១ ខែធ្នូ។ នេះគឺជាសប្តាហ៍ដ៏ផ្លែផ្កាបើទោះបីជាក្រុមនេះអាចរកបានត្រឹម១ពិន្ទុពេលប្រកួត ជាមួយ Newcastle ក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមនេះ ឈ្នះក្រុម Maccabi Haifa ៧-២ ក្នុងទឹកដីនៅក្របខ័ណ្ឌ Europa League ។ នេះគឺជាលើកទី៣ហើយនៅរដូវកាលនេះ ដែលពួកគេរកបានគ្រាប់បាល់យ៉ាង ហោចណាស់៣គ្រាប់នៅក្នុងមួយប្រកួត។
ការរក្សាឃ្លីនស៊ីតគឺជាបញ្ហាសម្រាប់ក្រុមនេះ។ ក្រុមទាំងពីរនេះអាចរកបានគ្រាប់បាល់ដូចគ្នា នៅក្នុង៦ប្រកួតចុងក្រោយ។ ចាំមើលថា តើក្រុមណាអាចរកបាន៣ពិន្ទុនៅក្នុងរាត្រីនេះ៕
ទស្សនៈ Manchester United 1-2 Tottenham Hotspur
• ក្របខ័ណ្ឌអេស្ប៉ាញ La Liga រដូវកាល២០២០ / ២០២១
(17:00) Osasuna vs Celta Vigo
(19:00) Alaves vs Ath.Bilbao
(21:00) Levante vs Real Madrid
(23:30) Cadiz vs Granada
(02:00) Barcelona vs Sevilla
គូល្អប្រចាំសប្តាហ៍
Barcelona vs Sevilla

ក្រុម Barcelona និងក្រុម Sevilla គឺជាក្រុមដែលមានស្ថិតិលេងល្អបំផុតនៅក្របខ័ណ្ឌ La Liga ហើយនឹងប្រឈមមុខដាក់គ្នានៅក្របខ័ណ្ឌ Camp Nou នៅសប្តាហ៍ទី៥នៅយុទ្ធនាការ រដូវកាលនេះ។
ក្រុម Barcelona ឈរនៅលេខរៀងទី៥ គឺលើក្រុម Sevilla ដែលឈរនៅលេខរៀងទី៦ដោយ សារមានគ្រាប់បាល់ខុសគ្នា ហើយបន្ទាប់ពីយកឈ្នះពីរប្រកួតបើកឆាកជាប់គ្នាវាគឺជាការ ប្រកួតដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុមទាំងពីរ។
បន្ទាប់ពីរដូវកាលដ៏អន់នៅរដូវកាលឆ្នាំ២០១៩/២០ ក្រុម Barcelona បានរៀបចំក្រុមឡើងវិញ ហើយចាប់ផ្តើមជាមួយនឹងទម្រង់លេងដ៏ល្អ ជាមួយនឹងគ្រូបង្វឹកថ្មី រ៉ូណាល់ ខូមែន (Ronald Koeman) ដោយដឹកនាំក្រុមនេះឈ្នះពីរប្រកួតជាប់គ្នានិងរកបាន៧គ្រាប់ក្នុងពីរប្រកួតនេះ។
ក្រុម Barcelona បានបើកការប្រកួតនៅរដូវកាលនេះដោយយកឈ្នះក្រុម Villarreal ៤-០ និងបន្តឈ្នះក្រុម Celta Vigo ៣-០ ។ នៅក្នុងប្រកួតថ្មីៗនេះ Barcelona នឹងរៀបចំក្រុមឡើងវិញ សម្រាប់ការប្រកួតជាមួយក្រុម Sevilla ។
វាគឺជាការចាប់ផ្តើមដ៏ល្អសម្រាប់កីឡាករវ័យក្មេង អានស៊ូ ហ្វាទី (Ansu Fati) ដែលរកបាន៣ គ្រាប់ក្នុង២ប្រកួតចុងក្រោយ ហើយក្រុម Barcelona ទទួលបានផលចំណេញតាមរយៈការ ធ្វើចូលទីខ្លួនរបស់គូប្រកួត។
ក្រុមម្ចាស់ផ្ទះមិនទាន់របូតមួយគ្រាប់នៅឡើយទេនៅរដូវកាលនេះ ដែលជាលក្ខណៈវិជ្ជមានមួយ បើធៀបនឹងការបញ្ចប់រដូវកាល កាលពីរដូវកាលមុន ដែលពេលនោះពួកគេចាញ់ក្រុម Bayern Munich ៨-២ ។
ក្រុមនេះរកបានជ័យជម្នះ៧លើកក្នុង១០ប្រកួតចុងក្រោយហើយរកបាន២គ្រាប់ឬច្រើនជាងនេះ នៅក្នុង៦ប្រកួតចំណោម១០ប្រកួតចុងក្រោយ។ ដោយចាញ់១ប្រកួតក្នុងចំណោម៣២ប្រកួត ក្នុងទឹកដីក្នុងលីក ក្រុម Barcelona មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុង៤ប្រកួតជាប់គ្នា ជាមួយក្រុម Sevilla ។
កាលពីរដូវកាលមុន ក្រុម Sevilla ឈ្នះពាន Europa League និងបញ្ចប់នៅក្នុងចំណោម ក្រុមកំពូលហើយដើម្បីកត់សម្គាល់ពីរដូវកាលដ៏ជោគជ័យនិងបន្ទាប់ពីការចាប់ផ្តើមបានល្អ នៅក្របខណ្ឌ La Liga ក្រុមនេះជឿថា ខ្លួនត្រូវការប្រឹងប្រែង ដើម្បីអាចយកឈ្នះក្រុម Barcelona ។
ទោះបីជាយ៉ាងណា ក្រុមនេះមិនមែនជាក្រុមដែលមានខ្សែប្រយុទ្ធថ្លៃៗដូចជាក្រុម Barcelona នោះទេ ដោយរកបាន៤គ្រាប់នៅក្នុងពីរប្រកួត ហើយកន្លងមក ក្រុមនេះប្រកួតចាញ់ក្រុម Bayern Munich ២-១ នៅក្នុងការប្រកួត UEFA Super Cup ។
ក្នុងប្រកួតចុងក្រោយ ក្រុម Sevilla យកឈ្នះក្រុម Levante ដោយរកបានគ្រាប់បាល់នៅនាទី ចុងក្រោយ ។ ក្រុមនេះទើបនឹងរកបានជ័យជម្នះមួយប្រកួតក្នុងចំណោមជំនួប១៦លើកជាមួយ ក្រុម Barcelona ។ មើលទៅក្រុម Sevilla ជាក្រុមធម្មតាមួយបើធៀបនឹងក្រុម Barcelona ។
ទោះបីជាយ៉ាងណា ក្រុម Sevilla មិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុង៨ប្រកួតចុង ក្រោយ ដោយរកបានជ័យជម្នះ៤ប្រកួត ប៉ុន្តែក្រុមនេះប្រកួតចាញ់ក្រុម Barcelona ក្នុង១១ប្រកួត ចុងក្រោយនៅពហុកីឡាដ្ឋាន Camp Nou ។ ចាំមើលថា តើក្រុមណាមួយមានសំណាង អាចរកបាន៣ពិន្ទុ៕
ទស្សនៈ Barcelona 2-0 Sevilla
• ក្របខ័ណ្ឌអ៊ីតាលី Serie A រដូវកាល២០២០ / ២០២១
(17:30) Atalanta vs Cagliari
(20:00) Benevento vs Bologna
(20:00) Lazio vs Inter Milan
(20:00) Parma vs Verona
(23:00) AC Milan vs Spezia
(01:45) Juventus vs Napoli
គូល្អប្រចាំសប្តាហ៍
Juventus vs Napoli

ក្រុម Juventus មើលទៅដូចជាវិលត្រឡប់ទៅរកទម្រង់លេងឈ្នះរបស់ខ្លួនឡើងវិញនៅពេល ពួកគេទទួលភ្ញៀវ Napoli នៅក្របខ័ណ្ឌ Serie A នៅក្នុងទូរីន។ ក្រុមយក្សអ៊ីតាលី Juventus ឈ្នះពានក្របខ័ណ្ឌ Serie A ៩លើកជាប់គ្នា ហើយនឹងសម្លឹងរកពានលើកទី១០។
ក្រុមនេះបើកការប្រកួតនៅយុទ្ធនាការថ្មីដោយយកឈ្នះក្រុម Sampdoria ៣-០ មុនពេល ប្រកួតស្មើ ២-២ ជាមួយក្រុម AS Roma ។ ក្រុមនេះរកបាន៦ពិន្ទុឆ្លងកាត់ពីរប្រកួត។ ក្រុម Napoli នាំមុខគេដាច់២ពិន្ទុនិងឈរនៅលើកំពូលតារាង បន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មី។
ក្រុម Napoli មើលទៅដូចជាចាប់ផ្តើមបានល្អនៅរដូវកាលថ្មី ប៉ុន្តែចាប់ផ្តើមធ្លាក់ជើងបន្តិច មួយរយៈក្រោយនេះ។
វាគឺជាការលំបាកមួយនៅពេលប្រឈមមុខជាមួយនឹងក្រុម Juventus ដែលមានប្រព័ន្ធប្រយុទ្ធល្អ ជាពិសេសមានកីឡាករឆ្នើម គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ។ កីឡាករវ័យ៣៥ ឆ្នាំរូបនេះរកបាន៣គ្រាប់នៅរដូវកាលនេះ នៅពេលចាប់ផ្តើមរដូវកាលថ្មីនេះ។
ក្រុម Napoli មានទម្រង់លេងដ៏ល្អនៅឆ្នាំនេះហើយអាចនឹងបន្ថែមជ័យជម្នះពីរលើកបន្ថែម ទៀត។ ទោះបីជាយ៉ាងណា ទម្រង់លេងល្អរបស់ពួកគេគឺការប្រកួតក្នុងទឹកដី ហើយក្រុម Napoli ខកខានមិនអាចរកបានជ័យជម្នះក្នុង៣ប្រកួតចុងក្រោយនៅក្រៅទឹកដីកាលពីរដូវកាលមុន។
ក្រុម Juventus ហាក់ដូចជាធ្លាក់ជើងបន្តិចវិញក្នុងប៉ុន្មានប្រកួតចុងក្រោយនេះដោយប្រកួត ចាញ់ក្រុម Roma ក្នុងទឹកដី។ ចាំមើលថាតើក្រុមណាមួយមានសំណាងរកបាន៣ពិន្ទុនៅរាត្រី ថ្ងៃអាទិត្យនេះ៕
ទស្សន: Juventus 2-3 Napoli
• ក្របខ័ណ្ឌបារាំង Ligue 1 រដូវកាល២០២០ / ២០២១
(18:00) Montpellier vs Nimes
(20:00) Bordeaux vs Dijon
(20:00) Brestois vs Monaco
(20:00) Metz vs Lorient
(20:00) Strasbourg vs Lille
(22:00) Rennes vs Reims
(02:00) Lyon vs Marseille
• ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាល២០២០ / ២០២១
(20:30) Wolfsburg vs Augsburg
(23:00) Bayern Munich vs Hertha Berlin