Home ព័ត៌មានជាតិ សន្តិសុខ ទឹកភ្លៀង​ជន់​...

ទឹកភ្លៀង​ជន់​លិច​ផ្លូវជាតិ​លេខ​៤​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​កំបូល​បាន​ស្រក​វិញ​ហើយ

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​គិត​មកដល់​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២០​នេះ​ជំនន់​ទឹកភ្លៀង​ដែល​បាន​ជន់​លិច​នៅ​ផ្លូវជាតិ​លេខ​៤​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​កំបូល​បាន​ស្រក​ចុះបណ្ដើរ​ហើយ ។​ក្រោយពី​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង​ស្រេង​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​និង​បញ្ជា​ផ្ទាល់​ឱ្យប្រើ​ប្រាស់​គ្រឿងចក្រ​កាយ​បង្ហូរទឹក​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំងពីរ​នេះ កាលពី​
​យប់​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០២០​។​

​លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​លោក​ហែម​ដា​រិ​ទ្ធិ​និង​លោក​សេង​គន្ធ​អភិបាលរងខណ្ឌ​កំបូល​បានបញ្ជាក់​ដូចគ្នា​ថាៈ​នៅ​ពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា​នេះ​ទឹកជំនន់​ទឹកភ្លៀង​ដែល​បាន​ជន​លិច​នៅ​តំបន់​ផ្លូវជាតិ​លេខ ៤ បាន​ស្រក​បណ្តើ​រហើយ​។

​គឺ​ក្រោយពី​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​បញ្ជា​ផ្ទាល់​កាលពី​យប់​ថ្ងៃទី​២​តុលា​ខណៈ​ដែរ​ភ្លៀង​កំពុង​ធ្លាក់​បណ្តាលឱ្យ​ជន់​លិច​តំបន់​មួយចំនួន​ក្នុង​ណ្ឌ​កំបូល​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ពិសេស​លើ​កំណាត់​ផ្លូវជាតិ​៤​និង​ក្នុង​តំបន់​មួយចំនួន​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក្រោយពី​កាយ​បើក​មុខទឹក​នេះ​ជឿ​ង​ថា​ដោយសារ​ចំណាត់ការ​របស់​អភិបាល​រាជធានី​ភ្នំពេញ​មិនយូរ​ទេ​ក្នុង​ខណ្ឌ​កំបូល​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ពិសេស​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ទឹកនឹង​ស្រុក​អស់​ជាក់​ជាមិនខាន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជើងហោះហើរ​រាប់រយ​ត្រូវ​លុ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​គណៈកម្មាធិការ​ពិគ្រោះ​យោ...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​ស្លាប់​១​នាក់ របួសធ្ងន់​...

​ដោយៈ ប​,​ជ័យ​/ បន្ទាយ​មា...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...