Home ព័ត៌មានជាតិ នយោបាយ ព្រះមហាក្សត្រ...

ព្រះមហាក្សត្រ​ស្តេចយាង​សម្ពោ​ធ​ប៉ុស្តិ៍​សុខភាព​សម្តេចព្រះ​មហា សង្ឃរាជ​បួរ​គ្រី

ដោយ​៖​តារា​រិ​ទ្ធ​/​កណ្តាល​៖​នា​វេលា​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់​ខ្ពស់បំផុត​ក្នុង​ព្រះ​រាជពិធី​សម្ពោធ​ប៉ុស្តិ៍​សុខភាព​សម្តេចព្រះ​មហា សង្ឃរាជ​បួរ​គ្រី ស្ថិតក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ្រ​សាមគ្គីធម៌ ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​អញ្ជើញ​អម​ព្រះរាជដំណើរ​ដោយស​ម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ,​សម្តេចចៅហ្វា​វាំង​វរៈវៀងជ័យអធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ង​ព្រះ បរមរាជវាំង​, សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ។​

​ប៉ុស្តិ៍​សុខភាព​សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី បានចាប់ផ្តើម​ដំណើការ​ពី​ខែមករា ឆ្នាំ​២០១៩ ប៉ុស្តិ៍​សុខភាព​បានទទួល​ព្យាបាល​អ្នក​ជម្ងឺ ព្រះសង្ឃ ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ក្មេង​កំព្រា ក្មេង​ក្រីក្រ ដោយ​ឥត​បង់ថ្លៃ ៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...

កុំ​ភ្លេច​អេ​ដ​ស៏​មិនទាន់...

​ ដោយៈ ជា សីហៈ​/​ភ្នំព...

ប្រធាន​មន្ទីរ​កសិក​ម្មៈ ប...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...