Home ព័ត៌មានជាតិ សង្គម ​លុបបំបាត់​ទា...

​លុបបំបាត់​ទាំងស្រុង​នូវ​ជំងឺគ្រុនចាញ់​ស្របតាម​ផែនការ​ទិសដៅ​ថ្នាក់ជាតិ​

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២០​ប្រារព្ធ​ពិធី​ទុបស្កាត់​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​។​ខណៈ​ដែលមាន​ចំនួន​ប្រមាណ​ជា ៣០០ ករណី ចាប់ពី​ខែមេសា​- ឧសភា និង​ខែមិថុនា ។​តែ​បាន​ថយចុះ​យ៉ាង​កំ​ហុក​ចាប់តាំងពី​ខែកក្កដា​-​សីហា និង​ខែកញ្ញា នៅសល់​ត្រឹមតែ ២០​ករណី​តែប៉ុណ្ណោះ​។ នៅ​បំណាច់​ឆ្នាំ ២០២០​នេះ​ខេត្តកំពង់ស្ពឺ នឹង​អាច​លុបបំបាត់បាន​ទាំងស្រុង​នូវ​ជំងឺគ្រុនចាញ់ ស្របតាម​ផែនការ​ទិសដៅ​ថ្នាក់ជាតិ​។​

​លោក​ស្ត្រី​ឱ​វណ្ណឌី​ន​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មាន​ជំនឿ​យ៉ាង​មុតមាំ​បែបនេះ គ្រា​ដែល​លោក​ស្ត្រី​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួងសុខាភិបាល និង​ប្រតិភូ​អង្គការ​សង្គម​ស៊ីវិល ជាច្រើនរូប​ទៀត​។​ដោយមាន​វត្តមាន​លោកស្រី​វេជ្ជបណ្ឌិត​LIAILAN​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​(WHO)​បាន​អញ្ជើញ​ទស្សនកិច្ច​ស្វែងយល់​ជំងឺគ្រុនចាញ់​រយៈពេល​ពី​រ​ថ្ងៃ​នៅក្នុង​ខេត្តកំពង់ស្ពឺ​។​

លោក​វេជ្ជបណ្ឌិត អោ វណ្ណ​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា​÷ ជំងឺគ្រុនចាញ់​អត់​មាន​កើតឡើង នៅក្នុង​មូលដ្ឋាន​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​នោះទេ តែមាន​ជំងឺគ្រុនចាញ់​នាំចូល​។​បានន័យថា​វិជ្ជមាន​មេរោគ​គ្រុនចាញ់​ក្រោយ​អំពី​ជួស​ឈាម​វិនិច្ឆ័យ​ស្វែងរក​ប្រភេទ​ជំងឺគ្រុនចាញ់​នៅពេលដែល​ពួកគាត់​ចេញពី​ក្នុងព្រៃ​ហើយ​ត្រឡប់​ចូល​ភូមិដ្ឋាន​របស់គាត់​វិញ​តែប៉ុណ្ណោះ​។​


​លោកស្រី វេជ្ជបណ្ឌិត Li AiLan ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ក្រោយ​ដំណើរ​ទស្សនកិច្ច​អង្កេត​ស្វែងយល់​ជម្ងឺគ្រុនចាញ់​រយៈពេល​ពី​រ​ថ្ងៃ នៅក្នុង​តំបន់​ប្រឈម​នានា ក្នុង​ខេត្តកំពង់ស្ពឺ​។ លោកស្រី បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល ដែល​ខិតខំ​ចែក មុង​ជ្រលក់​ថ្នាំ​-​ថ្នាំលាប​-​ថ្នាំ​អា​ប៊ែ​ត ទៅដល់​ប្រជាពលរដ្ឋ​។​

​លោកស្រី​បាន​បន្តទៀតថាៈ លោកស្រី​នឹង​នាំយក​បទពិសោធន៍​ដែល​ខេត្តកំពង់ស្ពឺ ធ្វើបាន​ជោគជ័យ យកទៅ​ធ្វើការ​ចែករំលែក​បទពិសោធន៍ ទាំងនេះ​បន្តទៅ​ដល់​ប្រទេស​នានា តាម​បណ្ដោយ​ទន្លេមេគង្គ និង​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...