Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​យុវ...

ឃាត់ខ្លួន​យុវជន ពីរ​នាក់ ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើឃាត និង​បំផ្លាញ​ទ្រព្យ​អ្នកដទៃ ដើម្បី​សងសឹក​គំនុំ​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ ពីរ​នាក់ ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការ​សងសឹក​គំនុំ ដោយ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ដេញ​កាប់ និង​វាយបំផ្លាញ ហើយ​ដុត​ម៉ូតូ របស់​ជនរងគ្រោះ ឱ្យ​ឆេះ​អស់ ១ គ្រឿង កាលពី​ម៉ោង ៧ យប់ ថ្ងៃទី​២៧ កញ្ញា កន្លងទៅនេះ នៅក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយ​រត់គេចខ្លួន ។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ឈ្មោះ ទូច សាមឿន អាយុ​៣៨​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ជនរងគ្រោះ រស់នៅ​ភូមិ​អូ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរ​រី​សោភ័ណ ខេត្តបន្ទាយមានជ័យ បានដាក់​ពាក្យបណ្ដឹង លើ​យុវជន ជា​ជនសង្ស័យ ចំនួន​ពីរ​នាក់ ១.​ឈ្មោះ ហេង រតនា អាយុ​១៨​ឆ្នាំ និង​២.​ឈ្មោះ អ៊ឹង ឌី​ឌូ អាយុ​១៧​ឆ្នាំ និង​បក្ខពួក មួយចំនួនទៀត ។​

ជនសង្ស័យ ឈ្មោះ ហេង រតនា អាយុ​១៨​ឆ្នាំ និង​ឈ្មោះ អ៊ឹង ឌី​ឌូ អាយុ​១៧​ឆ្នាំ

​លោក​វរៈសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថាៈ លោក​បាន​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ចាន់ សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ និង​មាន​ដីកា​របស់​តុលាការ បាន​ចុះ​ស្រាវជ្រាវ ឈានដល់​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន ពីរ​នាក់​នោះ និង​ដកហូត​វត្ថុតាង មានកាំបិត​១​ដើម នៅវេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថាៈ ខ្លួន និង​បក្ខ​ពួកខ្លួន ពិតជា​បានធ្វើ​សកម្មភាព ជិះ​ម៉ូតូ​ដេញ​កាប់ និង​វាយបំផ្លាញ ថែមទាំង​ដុត​ម៉ូតូ​របស់​ជនរងគ្រោះ ឈ្មោះ គ្រិច ម៉ា​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​ឈ្មោះ ទ្រី ចាន់​សាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បណ្ដាល​ឲ្យ​ខូចខាត ប្រាកដ​មែន គឺ​ដោយសារតែ​រឿង​សងសឹក​គំនុំ ។​

កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ ពីរ​នាក់ ទៅ​សាលាដំបូង​ខេត្ត

​បំបែក​រឿងក្តី​នេះ​បាន ទើប​សមត្ថកិច្ច ទម្លាយ​រឿង​ចាស់ ដែល​ឈ្មោះ ហេង រតនា នេះ ធ្លាប់បាន​សម្លាប់​គេ នៅ​នៅ​ក្លិប​កម្សាន្ត ហ្គោល​ថោ​ន ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​បានគេច​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ ។​

​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ៕/V

វត្ថុតាងដែលកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដកហូតបានពីជនសង្ស័យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាំ​យ៉ុង​បើក​លឿន​បុក​ម៉ូត...

ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំព...

មុខសញ្ញា កាច់​កញ្ចក់​ឡាន​...

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖...

តើ​គម្រោង​រៀបចំ​ការបោះឆ្ន...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

ក្រសួង​អប់រំ​ផ្អាក​ការហាត...

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ...