ទិន្នន័យផ្លូវការបានបង្ហាញថាចំនួនអ្នកស្លាប់ដោយកូវីដ១៩នៅឥណ្ឌាបានកើនឡើងដល់ ១០០.០០០ នាក់នៅថ្ងៃសៅរ៍ទី៣ខែតុលាខណៈដែលជំងឺរាតត្បាតនេះបានបន្តឆ្លងរាលដាលនៅទូទាំងប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទី ២ នៅលើពិភពលោកនេះ។
តួលេខរបស់ក្រសួងសុខាភិបាលបានបង្ហាញថា នៅពេលនេះ មនុស្សចំនួន១០០.៨៤២ នាក់បានស្លាប់ដោយសារជំងឺនេះ ដែលនាំឱ្យប្រទេសឥណ្ឌាមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី ៣ នៅលើពិភពលោក នៅពីក្រោយសហរដ្ឋអាម៉េរិកនិងប្រេស៊ីល។
ចំពោះករណីឆ្លងវិញ ឥណ្ឌាបានកត់ត្រាករណីឆ្លងចំនួន ៦,៤៧លាននាក់ ហើយនឹងវ៉ាដាច់សហរដ្ឋអាម៉េរិក ដោយនឹងក្លាយជាប្រទេសមានការឆ្លងវីរុសច្រើនបំផុត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
ឥណ្ឌាបានកត់ត្រាករណីឆ្លងចំនួន ៦,៤៧លាននាក់ ហើយនឹងវ៉ាដាច់សហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ