ដោយ៖កាំពី/ខេត្តក្រចេះ៖ លោក ឆាន់ សាផាន រដ្ឋខាធិការ ក្រសួងរៀបចំដែនដី នរគរូបណីយ៍កម្ម និងសំណង់,លោកហ៊ឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត,លោក វ៉ា ថន អភិបាលខេត្ត ក្រចេះ។
កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ប្រតិភូ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល សាកសួរសុខទុក្ខនិងពិនិត្យការងារបូមទឹកស្តុកទុករបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត។ដើម្បីបូមយកទឹកមករក្សាទុកសម្រាប់ជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋដែលខ្វះខាតទឹកនាពេលខាងមុខ។នៅភូមិថ្មីឃុំខ្សាច់អណ្ដែតស្រុកឆ្លូងខេត្តក្រចេះ។

ដោយសារឆ្នាំនេះទឹកទន្លេមេគ្គងមានកម្ពស់កំរិតទាបមិនអាចនាំទឹកហូរចូលបំពេញបឹងត្រពាំងអាងស្តុកដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋបញ្ហាខ្វះទឹកសម្រាប់ស្រោចស្របស្រូវប្រាំងនាពេលខាងមុខនេះ ។
លោក ឆាន់ សាផាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ។
លោកមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៏រីកចម្រើន លើគ្រប់វិស័យ និងឲ្យប្រទេសជាតិទទួលបាននូវសន្តិភាព ស្ថិរភាពសង្គម ពេញបរិបូណ៏ជូបប្រជាជនកម្ពុជា ។

លោកក៏បានជំរុញដល់ប្រជាកសិករឱ្យចេះពិនិត្យមើលស្ថានភាពនៃការបង្កបង្កើនដូចជាការជ្រើសរើសពូជស្រូវមើលពីប្រភពទឹកឬបង្វែពីការធ្វើស្រូវទៅជាដាំដំណាំដើម្បីជាការបញ្ជៀសនៃភាពគ្រោះមហន្តរាយ ដល់កសិផលខ្លួន ។ ម្យ៉ាងវិញទៀតត្រូវចេះថែរក្សាសម្ភារប្រើប្រាស់ឱ្យបានល្អ មើលថែទាំទឹកទុកប្រើប្រាស់ឲ្យគ្រប់គ្រាន់ និងត្រូវចេះដឹងគុណដល់ប្រភពអ្នកជួយឧបត្ថមគាំទ្រដល់ខ្លួន និងរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព រួមគ្នាធ្វើឲ្យភូមិ ឃុំ មានសុវត្តិភាព ។

នៅក្នុងឱកាសនោះដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំលោក ឆាន់ សាផាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឆ្លួង បានជួយប្រេងម៉ាស៊ូត ចំនួន៥.០០០លីត្រ។ លោក វ៉ា ថនអភិបាលខេត្តក្រចេះ បានជួយប្រេងម៉ាស៊ូតចំនួន១០០០លីត្រ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានជួយប្រេងម៉ាស៊ូត ចំនួន១.០០០លីត្រ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជួយអន្តរាគមន៍ម៉ាស៊ីនបូមទឹកខ្នាតធំចំនួន២គ្រឿង និងប្រេងម៉ាស៊ូតចំនួន២.០០០លីត្រ ។លោកអភិបាលស្រុកឆ្លូង ប្រេងម៉ាស៊ូត១០កាន លោក ឆុង តូរ៉ាន អធិការស្រុកឆ្លូង ប្រេងម៉ាស៊ូត១០កាន លោកស្រី ត្រឹង ថាវី ឧបត្ថម្ភថវិការចំនួន១៥០ដុល្លារ ។ព្រមទាំងសមាជិកនៃក្រុការងារឧបត្ថមថវិកាចំនួន៣លាន២សែនរៀលក្នុងការបូមទឹកស្តុកទុកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រឃុំខ្សាច់អណ្តែត ៕S/