Home ព័ត៌មានជាតិ សន្តិសុខ ​លួច​ម៉ូតូ​គេ...

​លួច​ម៉ូតូ​គេ ពី​ស្រុក​បាណន់ មក​ដួល​រយះ​បំពង់ក របួសធ្ងន់ នៅ​ក្រុង​បាត់ដំបង​

ដោយៈ គ្រញូង / បាត់ដំបង​: ជនសង្ស័យ​ម្នាក់ បាន​លួច​យក​ម៉ូតូ ១​គ្រឿង ពី​ស្ត្រី​ម្នាក់ កាលពី​ម៉ោង ៩​និង​១០​នាទី យប់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​វត្ត​ឈើទាល ស្ថិតក្នុង​ក្រុមទី​៦ ភូមិ​-​ឃុំ​ឈើទាល ស្រុក​បាណន់​។​បាន​ជិះ​គេចខ្លួន មក​ក្រុង​បាត់ដំបង ទាំង​ភ្លៀង ហើយ​បាន​រអិល​ម៉ូតូ​ដួល ទៅ​ទាក់​នឹង​របង​ខ្សែលួស​សាលារៀន បណ្តាល​រយះ​បំពង់ ក ឈាម​ហូរ​កក្លាក់ សន្លប់​បាត់ស្មារតី ។​នា​យប់​ថ្ងៃទី​២ ដដែល​នោះ នៅ​ចំណុច​ម្តុំ​រូបសំណាក នាង​រំសាយសក់ ស្ថិតក្នុង​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ហើយក​ក៏​ត្រូវបាន​សមត្ថកិច្ច ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ដោយមាន​ដាក់​កម្លាំង​យាម​ការពារ ។​

​លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការនគរបាល ស្រុក​បាណន់ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​របួស​ធ្ងន់ធ្ងរ​សន្ល​ប់​។ ចំណែក​ម្ចាស់​ម៉ូតូ មានឈ្មោះ សូរ វ៉ុ​ង​ឌី ភេទ​ស្រី អាយុ​៥០​ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ មានមុខ​របរ លក់​ប្រហិត ។ ម៉ូតូ​ដែល​ត្រូវ​ចោរលួច​យក ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ បាត់ដំបង 1W.1051 ។​

​ស្ត្រី​រងគ្រោះ បាន​រៀបរាប់​ប្រាប់ សមត្ថកិច្ច​ថាៈ ក្នុងពេលដែល​កូនស្រី ឈ្មោះ វ៉ាន់ ស្រី​ម៉ុ​ច អាយុ​២៤​ឆ្នាំ កំពុង​លាង​ស​ម្ឋ្អា​ត​ទូ​លក់​ប្រហិត ដោយ​ទុក​ម៉ូតូ​ក្បែរ​ខ្លួន មិនបាន​ដក​សោ ត្រូវបាន​ជនសង្ស័យ ឡើង​ជិះ ដោយ​មានការ​ប្រវាយប្រតប់​គ្នា បណ្តាល​ឲ្យ​ជនរងគ្រោះ រងរបួស​ស្រាល ទាំង​ម្តាយ និង​កូនស្រី ហើយ​ជនសង្ស័យ ជិះ​គេចខ្លួន ឆ្ពោះ​មក​ក្រុង​បាត់ដំបង​។​

​លោក​អធិការនគរបាល​ស្រុក បាន​បន្តថាៈ ជនសង្ស័យ ហើយ​បាន​ជិះ​គេចខ្លួន មក​ក្រុង​បាត់ដំបង ទាំង​ភ្លៀង ហើយ​បាន​រអិល​ម៉ូតូ​ដួល ទៅ​ទាក់​នឹង​របង ខ្សែលួស​សាលារៀន បណ្តាល​រយះ​បំពង់ ក ឈាម​ហូរ​កក្លាក់ សន្លប់​បាត់ស្មារតី​តែម្តង​។ បច្ចុប្បន្ន ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ កម្រិត​ស្រាស​ខេត្ត យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​ខេត្ត រង់ចាំ​ម្ចាស់​យក​ឯកសារ ទៅ​បញ្ជាក់​នឹង​ប្រគល់ជូន​វិញ​៕S/

​រូប​ថ​តះ​ស្ត្រី​រងគ្រោះ​និង​កូនស្រី​របួសស្រាល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular