Home ព័ត៌មានជាតិ សន្តិសុខ ​ជនជាតិ​ចិន​ម...

​ជនជាតិ​ចិន​ម្នា​ក់បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​លោត​សម្លាប់ខ្លួន​ពីលើ​អគារ​

មុនី​រ័ត្ន​/​ភ្នំពេញៈ ជនជាតិ​ចិន​ម្នា​ក់បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​លោត​សម្លាប់ខ្លួន​ពីលើ​អគារ​មួយ​នៅ​ចំណុច អិ​ល​វី (LV) កែង​តុលាការ​ចាស់​។​ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​៣ ខែតុលា​ឆ្នាំ​២០២០​នេះ​។​បន្ទាប់ពី​មាន​ករណីនេះ​កង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​៧១១​កងពលតូច​លេខ​៧០​ដែល​ប្រចាំការ​នៅ​សាលា​ហ្វឹក​ហ្វឹ​ន​សង្គ្រោះ​មិត្តភាព​កម្ពុជា​ជប៉ុន​ខេត្ត​ព្រះសីហនុ​ចេញ​ប្រតិបត្តិការ​សង្គ្រោះបាន​ដោយ​សុវត្ថិភាព​ហើយ​។​

​ជនជាតិ​ចិន​ដែល​ប៉ុនប៉ង​ធ្វើអត្តឃាត​លោត​សម្លាប់ខ្លួន​ឈ្មោះ លី ហាយ​ឡាំង អាយុ ៣៦ ឆ្នាំ យក​ខ្សែ​ចងក ប៉ុនប៉ង លោត​សម្លាប់ខ្លួន ពីលើ​សណ្ឋាគារ អិ​ល​វី (LV ជាន់​ទី​១ )។

ក្រោយពីធ្វើការសាកសួរ លទ្ធផល គឺជនជាតិចិនរូបនោះមានវិបត្តិផ្លូវចិត្ត (ថៅកែមិនបើលុយឱ្យនឹង គ្រួសាខ្វះលុយបង់ធនាគារនៅប្រទេសចិន។
បច្ចុប្បន្នសមត្ថកិច្ចអធិការនគរបាលកំពុងធ្វើការណែនាំ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular