ខ្មោច​ងាប់ មិនអាច​រស់​ឡើងវិញ​ទេ​!

ដោយៈ លី ម៉េង​ហួរ​៖​កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ សម​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​សម្រេច​ចុះបញ្ជី​គណបក្ស​ថ្មី​មួយ ទៀត ឈ្មោះថា គណបក្ស​ឯកភាព​ជាតិខ្មែរ ក្នុង​បញ្ជី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ​។

​ក្នុង​ប្រកាស ស្តីពី ការចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ បាន​គូសបញ្ជាក់ថា​«​ក្រសួង​មហា ផ្ទៃ បានសម្រេច​បញ្ចូល​គណ​បក្ស​ឯកភាព​ជាតិខ្មែរ ដែលមាន​ឈ្មោះ​សរសេរ​ជា​អក្សរ​កាត់ «​គ​.​ឯ​.​ជ​.​ខ​» ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​តាំងនៅ​ផ្ទះ​លេខ​A០៨៦ ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុង​បញ្ជី​គណបក្ស នយោបាយ​នៅ​ក្រសួងមហាផ្ទៃ ជា​ផ្លូវការ និង​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ស្របតាម​ច្បាប់ ស្តីពី​គណបក្សនយោបាយ​លិខិតបទដ្ឋាន​គតិយុត្ត នានា​ជា​ធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​»​។​
​ ​
​ការចុះបញ្ជី​គណបក្ស​ឯកភាព​ជាតិខ្មែរ ក្នុង​បញ្ជី​គណបក្សនយោបាយ នៅ​ក្រសួង មហាផ្ទៃ នាពេលនេះ គឺ​បន្ទាប់ពី​លោក នៅ សំអាត ប្រធាន​គណបក្ស​ឯកភាព​ជាតិខ្មែរ​បានដាក់​ពាក្យ​ស្នើ សុំ​ចុះបញ្ជី កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ។
​ ​
​សូមជម្រាបថា លោក ញឹម សុធន តំណាង​ស្ថាបនិក​គណបក្ស​ឯកភាព​ជាតិខ្មែរ​បានដាក់​ពាក្យ ស្នើ​បង្កើត​គណបក្ស​ទៅ​ក្រ​សួ​មហាផ្ទៃ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​។ នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​បង្កើត​ណ​បក្ស​ឯកភាព​ជាតិខ្មែរ​ដែល មាន​អាសយដ្ឋាន នៅផ្ទះ​លេខ A086 ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​
​ ​
​គិត​ត្រឹម​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ មាន​គណបក្សនយោបាយ​ចំនួន ៤៥ បាន​ចុះបញ្ជី​គណបក្ស នយោបាយ​នៅ​ក្រសួងមហាផ្ទៃ​។​

​គណបក្ស​ឯកភាព​ជាតិខ្មែរ ត្រូវបាន​បង្កើតឡើង​ដោយ​អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស សង្គ្រោះ​ជាតិ​។

​ជាមួយគ្នា​នោះ អតីត​ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស នយោបាយ​ផ្សេងៗ ដែល​ស្នើសុំ​បង្កើត​ថ្មី នៅក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ រួមមាន គណបក្ស បំណង​ពលរដ្ឋ ដែលមាន​លោក អ៊ិត សារ​ម្យ ជា​ប្រធាន​។ គណបក្ស​ខ្មែរ​អភិរក្សនិយម​ដែលមាន លោក រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន​។ គណបក្ស ខ្មែរ​ស្រលាញ់​ជាតិ ដែលមាន​លោក ជីវ កត្តា អតីត​តំណាងរាស្ត្រ ជា​ប្រធាន​។ គណបក្ស​ឯកភាព ជាតិខ្មែរ ដែលមាន​លោក នៅ សំអាត ជា​ប្រធាន​។ គណបក្ស​ដើម្បី​យើងទាំងអស់គ្នា​ដែលមាន លោក រ៉​ន គឹម​ស្រេង ជា​តំណាង​ស្ថាបនិក​។ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ដែលមាន​លោក អ៊ុង សា​ម៉េ​ត ជា​តំណាង​ស្ថាបនិក​។​

​កាលពី​ថ្ងៃទី​២៧ ខែសីហា កន្លងទៅ​ថ្មីៗ​នេះ​លោក សុន ឆ័យ អតីត​តំណាងរាស្ត្រ​នៃ​អតីត គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​នេះ ២​រូប​ទៀត គឺ​លោក តាវ គឹម​ឈន និង​លោក វ៉ា សាម៉ុន​ដែលជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​អតីត​គណបក្ស សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត ដាច់ដោយឡែក​ពីគ្នា គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​នីតិ​សម្បា​ទា ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​ជាប់​បម្រាម​អស់​រយៈពេល​ជិត ៣​ឆ្នាំ​។​

​កាលពី​ថ្ងៃទី​៣ ខែកញ្ញា មក​ព្រះករុណា ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ ចំនួន បី ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ជូន​ដល់​លោក សុន ឆ័យ លោក តាវ គឹម​ឈន និង​លោក​វ៉ា សាម៉ុន​។​

​គិត​មកដល់ពេលនេះ មាន​អតីត​តំណាងរាស្ត្រ​និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ជាង ១០​នាក់​ហើយ បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ក្រោយ​សរសេរ​លិខិត ដាច់ដោយឡែក​ពីគ្នា ម្នា​ក់មួយៗ គោរព​ស្នើ​សូម​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ ជា​បន្តបន្ទាប់​។​

​អ្វីដែល​អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានស្នើ​សូម​សិទ្ធិ ធ្វើ​នយោបាយ​ឡើងវិញ​ឈានដល់​ការបង្កើត​គណបក្ស​ថ្មី​ជា​បន្តបន្ទាប់​នាពេលនេះ​ជាការ បង្ហាញថា ពួកគាត់​បានទទួល​ស្គាល់​នីតិវិធី​របស់​តុលាការ និង​ទទួលស្គាល់​ផ្នែក​ផ្លូវច្បាប់ ព្រមទាំង​ជាការ​ទទួលស្គាល់​កំហុស​របស់ខ្លួន ក្នុង​បក្សប្រឆាំង​កន្លងមក​។​

​ម្យ៉ាងទៀត អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រួមទាំង​អតីត​សកម្មជន​អតីត​គណ បក្ស​សង្គ្រោះ​ជាតិ បានរួម​គ្នា បង្កើត​គណបក្សនយោបាយ នាពេលនេះ ក៏​ស​បញ្ជាក់ថា ពួកគាត់​មិន​មានជំនឿថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល មិនអាច​រស់​ឡើងវិញ ដូច​អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​អតីត​គណបក្សប្រឆាំង​នេះ​តែងតែ​ដេក​យល់​សុ​បិ​ន្ត​ទាំង ថ្ងៃ​នោះឡើយ​។​

​ផ្ទុយទៅវិញ ការអនុគ្រោះ ផ្តល់​សិទ្ធិ​ដល់​អតីត​អ្នកនយោបាយ​គណបក្សប្រឆាំង​អាចមាន​សិទ្ធិ​ធ្វើ នយោបាយ​ឡើងវិញ និង​ការអនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​ថ្មី​ជាច្រើន​ទាំងនេះ​ក៏​បង្ហាញ​ពី​ស្មារតី សាមគ្គី​ជាតិ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ព្រះមហាក្សត្រ​តែមួយ​របស់​កម្ពុជា​ព្រមទាំង​ការគោរព រដ្ឋធម្មនុញ្ញ សេរី​ពហុបក្ស និង​សិទ្ធិ​ប្រជាពលរដ្ឋ សិទ្ធិ​នយោបាយ ជាដើម​។​

​ដូច្នេះ មិនមែន​ចាំតែ​អតីត​គណបក្សប្រឆាំង ដែល​ងាប់​ទៅហើយ រស់​ឡើងវិញ​ទើប​មាន​ប្រជា​ធិ​ប តេ​យ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស គោរព​រដ្ឋធម្មនុញ្ញ​ឡើយ​។ ពោលគឺ​រាជ​រដ្ឋា ភិ​បាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​រួមគ្នា​បង្កើត គណបក្ស ចូលរួម​ការបោះឆ្នោត តាមរបៀប​សេរី​ពហុបក្ស​។ ត្រង់​ថា គណបក្ស​ណា​ជាប់ឆ្នោត គណបក្ស​មិន​ទទួលបាន​កៅអី​នៅ​រដ្ឋសភា អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ហើយ​បើជា​ប់ ឆ្នោត​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​កាលពីពេល​បោះឆ្នោត ឆ្នាំ​២០១៨ ក៏​ជា​លទ្ធផល​ដែល ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលុប បានសម្រេច​។ មកដល់​ខែតុលា ឆ្នាំ​២០២០ នេះ គឺ​ជាង​ពាក់កណ្តាល​អាណត្តិ​ហើយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​រាជរដ្ឋាភិបាល និង​រដ្ឋសភា​តែឯង ហើយ​ចេះតែ​អភិវឌ្ឍន៍​ប្រទេស តាម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទោះបីជា​ក្រុមប្រឆាំង ព្យាយាម​ចង់​ឡើងកាន់​អំណាច ដោយ​មិន​ឆ្លង​ការបោះឆ្នោត​ក៏ដោយ​។​

​នៅពេលនេះ អាច​ថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ប្រឈម ដូច​កាលពី​ក្រោយ​ផ្តួលរំលំ​របប​ខ្មែរ ក្រហម ប៉ុល ពត នោះ​គឺ​ដៃ​ម្ខាង​ដឹកនាំ អភិវឌ្ឍន៍​ប្រទេសជាតិ ឯ​ដៃ​ម្ខាង​ទៀត ខិតខំ​ទប់ស្កាត់​ការ វាយប្រហារ​របស់​ខ្មែរក្រហម ប៉ុល ពត ដែល​ចង់​វិលត្រឡប់ មកកាន់​អំណាច​។ តែ​កាលៈទេសៈ ពេលនេះ គឺ​មិន​ខ្លាំងក្លា ដូច​សម័យ​ទសវត្សរ៍ ឆ្នាំ​១៩៨០ ទេ ព្រោះ​មិន​ប្រើ​កម្លាំងប្រដាប់អាវុធ តែ​នៅពេលនេះ គេ​ប្រើ​ត្រឹមតែ​នយោបាយ​,​ការអភិវឌ្ឍ​ប្រទេស​,​ការឆ្លើយតប​នានា​ជា​បំណង ប្រាថ្នា​ដ៏​សមស្រប​របស់​ប្រជាពលរដ្ឋ​…៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...