ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ អាជ្ញាធរ បានចាប់ផ្តើមបើកការដ្ឋាន ស្ថាបនាផ្លូវ ពីក្រាលក្រួស មកក្រាលកៅស៊ូ ទៅសង្កាត់ភ្នៀត ជាសង្កាត់ទី២ ក្នុងចំណោមសង្កាត់ទាំង ៧ នៃក្រុងសិរីសោភ័ណ ដែលពុំទាន់មានផ្លូវ ក្រាលកៅស៊ូ និងក្រាលបេតុងនឹងគេនោះ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅពេលចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវនេះ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នេះថាៈ ការស្ថាបនាផ្លូវ ពីក្រាលក្រួស មកចាក់ក្រាលកៅស៊ូ លាយថ្ម (DBST) នេះ មានប្រវែង ៤.២០០ ម៉ែត្រ លើចំនួន ១៣ គីឡូម៉ែត្រ ដែលជាគម្រោងថវិកាខេត្ត ឆ្នាំ២០២០។
ប៉ុន្តែការស្ថាបនាជាជំហានដំបូង នឹងចាក់ក្រួស ៨.៨០០ ម៉ែត្រ ក្រាលកៅស៊ូ ៤.៣០០ ម៉ែត្រ ហើយនៅឆ្នាំបន្ទាប់ នឹងស្ថាបនាឲ្យរួចរាល់ ទាំង ១៣ គីឡូម៉ែត្រ ពីភូមិ១ សង្កាត់ព្រះពន្លា ទៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ។ ពោលគឺពេលនេះ យើងស្ថាបនា ពីភូមិកំព្រីង ទៅភូមិភ្នៀត សិន ។
លោក អ៊ុំ រាត្រី បាននិយាយថាៈ សមិទ្ធផលទាំងនេះ នឹងដោះស្រាយ ឆ្លើយតបទៅនឹងតម្រូវការ សំណូមពរប្រើប្រាស់ នៃការរីកចម្រើនរបស់ ប្រជាពលរដ្ឋ ដែលរស់នៅ តាមបណ្តោយដងស្ទឹង សិរីសោភ័ណនេះ ៕S/




រូបថត ៖ លោកអ៊ុ រាត្រីនិងមន្ត្រីបើកការដ្ឋានស្ថាបនាផ្លូវពីក្រាលគ្រួសមកក្រាលកៅស៊ូទៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ៖ ដំណាក់កាលទី១ ធ្វើ៤,៣គម លើ១៣គម (រូប៖ ភ្នំស្វាយ )