Home ព័ត៌មានជាតិ សន្តិសុខ ជម្លោះគ្រួសារ...

ជម្លោះគ្រួសារ:ប្តីបាញសម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

ដោយ:មុនីរ័ត្ន សរិទ្ធ/ភ្នំពេញ:ករណីឃាតកម្មមួយបានកើតឡើងដោយប្ដីបានបាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី ៣ខែតុលានៅតាមបណ្ដោយ ផ្លូវលេខ 53BT ស្ថិតនៅក្នុងសង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ ។

បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងគេបានឮសំឡេងផ្ទុះចំនួន៤គ្រាប់នៅក្នុងផ្ទះកើតហេតុ ហើយបានមកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះរួចប្រជាពលរដ្ឋបាននាំគ្នាទៅ មើលផ្ទះដែលផ្ទុះនោះគឺឃើញប្ដីនិងប្រពន្ធទាំងពីរនាក់ស្លាប់នៅក្នុងថ្លុកឈាមទាំងពីរ។ប្តីឈ្មោះអ៊ុក ម៉ារ៉ាឌី ជាប៉ូលិសពាក់ស័ក្តិបួនកន្លះនៅនាយកដ្ឋានអង្គរក្ស។

ប្រភពបឋមបញ្ជាក់ថា ហិង្សាក្រាលដោយឈាមនេះ ផ្តើមពីជម្លោះគ្រួសារ។ប្តីបានបាញ់ប្រពន្ធរួចបានបាញ់សម្លាប់ខ្លួនតាមក្រោយ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងថា ប្តីអ៊ុក ម៉ារ៉ាឌីអាយុ៤០ឆ្នាំ ។ ចំណែកប្រពន្ធឈ្មោះ កែវ ស្រីដា អាយុ៥២ឆ្នាំ ។មានកូន៤នាក់។ ចំពោះមូលហេតុនៃអំពើឃាតកម្ម នេះ ត្រូវបានលោកអធិការខណ្ឌមានជ័យ អះអាងជាបឋម ថាកើតឡើងពីភ្លើងប្រចណ្ឌ ដោយប្រពន្ធបានប្រចណ្ឌប្តីពេលមកដល់ផ្ទះវិញ ទើបកើតជម្លោះនឹងគ្នាឈានដល់ការបាញ់សម្លាប់ប្រពន្ធ រួចមកបានបាញ់សម្លាប់ខ្លួនឯងតែម្តង។

ទោះបីយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ជុំវិញករណីនេះ ៕សរន

ប្តីឈ្មោះ អ៊ុក ម៉ារ៉ាឌី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...