Home ព័ត៌មានជាតិ សង្គម រដ្ឋបាលរាជធាន...

រដ្ឋបាលរាជធានីអំពាវនាវដល់កម្មករក្រុមហ៊ុន ស៊ិនទ្រី ឱ្យបញ្ឈប់ការធ្វើកូដកម្ម ដោយយកបញ្ហាសំរាមជាចំណាប់ខ្មាំង

ដោយ:រ៉ាម៉ន/ភ្នំពេញ: បន្ទាប់ពីមានការធ្វើកូដកម្មតវ៉ារបស់បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ដែលធ្វើឡើងចាប់តាំងពីល្ងាចថ្ងៃទី០២ តុលា រហូតមកដល់ពេលនេះ បណ្តាលឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៣ តុលា នេះ បានអំពាវនាវដល់កម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីទាំងអស់ ឲ្យបញ្ឈប់ការធ្វើកូដកម្មដោយយកបញ្ហាសំរាមជាចំណាប់ខ្មាំងតទៅទៀត។

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ឱ្យបញ្ឈប់ការធ្វើកូដកម្ម ដោយ យកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមជាតាមធម្មតាវិញយ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ ជាកំហិត។ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួលយកកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីឡើយ។

សម្រាមតាមដងផ្លូវក្នុងរាជាធានីភ្នំពេញនាពេលកន្លងមក

គួរបញ្ជាក់ថាការធ្វើកូដកម្មនេះ កម្មករបានទាមទារឱ្យក្រុមហ៊ុន ស៊ិនទ្រី ដោះស្រាយនូវ ប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញអះអាងថា ការទាមទារខាងលើនេះអាចទៅរួចបាន លុះត្រាតែ ក្រុមហ៊ុនបានបញ្ចប់ការងាររបស់ពួកគាត់ ប៉ុន្តែ ជាក់ស្តែង ក្រុមហ៊ុនពុំបានបញ្ចប់ការងាររបស់ពួកគាត់ទេ ក្រុមហ៊ុនកំពុងតែដំណើរការធម្មតា ដូច្នេះការទាមទាររបស់កម្មករក្រុមហ៊ុន ស៊ីនទ្រី នេះ មិនស្របតាមច្បាប់ស្ដីពីការងារ និងលិខិត បទដ្ឋានគតិយុត្តទេ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យប្រជាពលរដ្ឋ មេត្តាវេចខ្ចប់ ទុកដាក់ និង បញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់។

ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់វិធានការដោយប្រើប្រាស់រថយន្តដឹកសំរាម របស់រដ្ឋបាលរាជធានីភ្នំពេញ និងឱ្យអាជ្ញាធរខណ្ឌទាំង១៤ បញ្ចេញម៉ូតូកង់បីដឹកសំរាម និងកម្លាំងដើម្បីប្រមូលសំរាមនៅតាមមូលដ្ឋាន ខណ្ឌរៀងៗខ្លួន៕R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុវជន​ម្នាក់​ដែល​បាន​រួមភ...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

​ព្រឹកស្អែក​សម្តេច​តេ​ជោ ...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

​ស្ត្រី​កម្ពុជា ក្នុង​វិស...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ប្រើ​អំពើហិង្សា​លើ​អតីត​ប...

ដោយ​: ស​រិ​ទ្ធ / កណ្តាល​:...