Home ព័ត៌មានជាតិ ប្រកួតប្រជែងផ...

ប្រកួតប្រជែងផលិតវីដេអូ “តោះ! ធ្វើល្អ”លើកកម្ពស់សីលធម៌នៃការរស់នៅក្នុងសង្គម

ដោយៈសុផល/ភ្នំពេញ៖ ​ក្នុងគោលបំណងចូល​រួម​លើក​កម្ពស់​សីលធម៌​នៃ​ការ​រស់​នៅ​ក្នុងសង្គមឲ្យកាន់តែប្រសើរ ផលិតផលមីជាតិ ដែល​ជាផលិត​មី​កញ្ចប់​ឆ្ពិន​ស្រាប់ បាន រៀប​ចំ​ការ​ប្រកួត​ប្រជែងផលិតវីដេអូ “តោះ!ធ្វើល្អ” ដែល​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​ផលិត​វីដេអូ​ក្រោម​ប្រធាន​បទ​ ​​​“ចូល​រួម​លើក​កម្ពស់​សីល​ធម៌​​នៃ​ការ​រស់​នៅ​ក្នុង​សង្គម​ឲ្យ​កាន់​តែ​ប្រសើរ” ដើម្បីដាក់ចូលរួមក្នុងកម្មវិធីនេះ។

ក្នុងការចូលរួមបេក្ខជនគ្រាន់អនុវត្តទៅតាមលក្ខខណ្ឌងាយៗដូចខាងក្រោមជា​ការ​ស្រេច ៖

១. ការចូលរួមធ្វើឡើងដោយសេរី តាមរយៈការផលិតវីដេអូដែលមានរយៈ១នាទី​ទៅ​៣នាទី ក្រោមប្រធានបទ​ “ចូល​​រួម​លើក​កម្ពស់​​សីលធម៌​នៃ​ការ​រស់​នៅ​ក្នុង​សង្គមឲ្យ​កាន់តែប្រសើរ”។

២. លោកអ្នកត្រូវផ្ញើវីដេអូ ដែលលោកអ្នកបានផលិតមកកាន់ក្រុមការងារតាមរយៈ Inbox លើទំព័រហ្វេសបុករបស់​មីជាតិ ដើម្បី​ទទួល​ការ​ព្រមព្រៀង​ក្នុង​ការ​ចូល​រួម និងវាយតម្លៃ។

៣. វីដេអូដែលចូលរួមការប្រកួត មិនត្រូវជាប់ពាក់ព័ន្ធជាមួយកម្មសិទ្ធិក្រុមហ៊ុនឯកជន ស្ថាប័ន ឬអង្គការនានា។

ចំពោះរង្វាន់ជ័យលាភីមានសរុបទាំងអស់ជាង ១០ លាន រៀល។ ក្នុងនោះ ជ័យលាភី​លេខ១ នឹងទទួលបាន ទឹកប្រាក់ ៤​លាន​រៀល។ ចំណែក ជ័យលាភីលេខ​២ នឹងទទួល​ទឹក​ប្រាក់ ២​លានរៀល និងជ័យលាភីលេខ៣នឹងទទួលទឹកប្រាក់១លាន២សែនរៀល​។ សម្រាប់វីដេអូទាំង៧ ដែល​ឆ្លង​កាត់​វគ្គ​ជម្រុះ​ចុង​ក្រោយ នឹងទទួលបាន​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​ពី​ក្រុមហ៊ុនព្រម​ទាំង​រង្វាន់ផ្សេងៗទៀតជាច្រើន។លើសពីនេះទៅទៀតអ្នក​ទទួល​​ជ័យលាភី នឹងត្រូវបាន​អញ្ជើញ​ចូល​រួម​សកម្មភាព​ផ្សព្វផ្សាយអំពីការធ្វើអំពើល្អនៅតាម​សាលា​រៀន ឬទី​តាំង​ដែល​បាន​កំណត់របស់ផលិតផលមីជាតិ។

ការបរិច្ឆេទនៃការចូលរួម គឺចាប់ពីការផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៣ ខែ​វិច្ឆិកា ឆ្នាំ២០២០។ ផលិតផលមីជាតិ សូម​អំពាវ​នាវ​លោក​អ្នក​ទាំងអស់​គ្នា​ចូល​រួម​ក្នុង​កម្ម​វិធីនេះ និងរួមគ្នាបង្កើតខ្លឹមសារល្អៗដើម្បីសង្គមកាន់​តែ​ប្រសើរ។ រួមគ្នា​ប្រព្រឹត្ត​អំពើ​ល្អ ​ដើម្បីសង្គមកាន់តែប្រសើរ។​ សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងទូរស័ព្ទ ០៦១ ៧៧៨ ៣៣៣ ឬ Inbox លើទំព័រហ្វេសបុករបស់មីជាតិ៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...