Home ព័ត៌មានជាតិ កសិករខ្វះខាតច...

កសិករខ្វះខាតចំនួន៣០គ្រួសារនៅស្វាយរៀងទទួលការឧបត្ថម្ភ គ្រាប់ពូជបន្លែចម្រុះ និងពូជមាន់ ស្រែ

ដោយៈសុផល/ស្វាយរៀង៖ កសិករ​ខ្វះខាត​ចំនួន​៣០​គ្រួសារ​ក្នុង​ខេត្តស្វាយរៀង កាល​ ពី​ថ្ងៃ​ទី​០២ខែតុលាឆ្នាំ​២០២០ ​បានទទួលការ​ឧបត្ថម្ភ រាប់ពូជបន្លែ​ចម្រុះចំនួន​១៥០​កញ្ចប់ និង​ពូជមាន់ស្រែ​ចំនួន​១៥០​ក្បាលពីមីជាតិ។នេះជាការសម្រួល​ជីវភាពកសិករ​និង​ចូល រួមលើកស្ទួយ​វិស័យកសិកម្ម​លក្ខណៈគ្រួសារ ​។

លោក ហុង សុវណ្ណ ប្រធាន​ផ្នែក​ធនធានមនុស្ស​ក្រុមហ៊ុន​មីជាតិបាន​មាន​ប្រសាសន៍ ថា «ក្នុង​ជា​នាម​ក្រុមហ៊ុន​ផលិត​ចំណី​អាហារ​ក្នុង​ស្រុកមីជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីជួយ សម្រួលដល់ជីវភាព​ប្រ​ជាពលរដ្ឋខ្មែរយើង និង​ជួយជំរុញ​វិស័យ​ផលិតចំណីអាហារ​ក្នុង​ស្រុក ហេតុដូច្នេះហើយ​ បានជាយើង​រៀបចំ​ជា​កម្មវិធី​នេះ​ឡើង​ដើម្បី​ជួយលើកស្ទួយ​វិស័យកសិកម្ម​ក៏ដូចជា​ជួយ​ជំរុញការ​ផលិត​ចំណីអាហារ​ក្នុង​ស្រុកពិសេស​ក្នុង​អំឡុង​ពេលដែល​មាន​ការរីករាលដាល់​នៃ​វីរុស​កូវីដ១៩ដែល​វិស័យនេះដើរតួរយ៉ាងសំខាន់​​»។

លោក​បន្តថា «យើង​បាន​ជ្រើសរើស​គ្រាប់​ពូជ​បន្លែ​ចម្រុះដែល​ទីផ្សារកំពុង​ត្រូវការ​ ដើម្បី​​ចែក​ជូន​បងប្អូន​កសិករយើង។ គ្រាប់ពូជនេះ​ទៀតសោត សុទ្ធសឹងតែ​ជា​គ្រាប់​ពូជ​ល្អៗ ដែល​នឹង​ផ្តល់​ទិន្នផលខ្ពស់។ ដូចគ្នា​ដែរ ពូជមាន់​ស្រែ ដែលយើង​ចែក​ជូន​នេះ ក៏សុទ្ធតែ​ជាពូជល្អៗ​ និង​ត្រូវ​បាន​ចាក់វាក់សាំង​ការពារ​ការ​ឆ្លងជំងឺផ្សេងៗរួចជាស្រេច។»

អ្នកស្រី សឹង សុខនៅ តំណាង​ឲ្យ​កសិករ​ខេត្ត​ស្វាយរៀង បាន​ថ្លែងអំណរគុណ​ដល់ មីជា​តិ​​ដែល​បាន​ឧបត្តម្ភ​ជាគ្រាប់ពូជបន្លែចម្រុះ និង​ពូជមាន់ជូនពួក​គាត់។ការ​ជួយនេះ ​ពិតជា​បានជួយ​សម្រួលដល់ជីវភាពកសិករ​ខ្វះខាត​ដូចរូបគាត់ ហើយ​ទង្វើនេះ​ ពិតជា​បាន​ជួយ​លើកស្ទួយ​វិស័យកម្មលក្ខណៈគ្រួសារ​ឲ្យ​រីកចម្រើនមួយ​កម្រិត និង​បាន​លើក​ទឹកចិត្ត​​គាត់ឲ្យ​បន្ត​ធ្វើកសិកម្មនេះ​ឲ្យ​ទទូល​បាន​ជោគជ័យ​តទៅមុខទៀត។

គួរបញ្ជាក់ផងដែរថា មីជាតិ គឺជាផលិតផល​មីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែល​ទទួលបាន​ការ​គាំទ្រ​យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។  មីជាតិ មានបីរសជាតិ គឺ​ខគោ សាច់ជ្រូក​ចិញ្រ្ចាំ និង​ស៊ុបមាន់ ដែល​ត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន និង​បច្ចេកវិទ្យាជប៉ុន​ទំនើបចុង​ក្រោយ​បង្អស់៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សកម្មភាព​រោងចក្រ​ចិន​កើន​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បញ្ជូន​សំណាក​អ្នកពាក់ព័ន្...

ដោយៈ​ស​រិ​ទ្ធ / ស្ទឹងត្រែ...

ឥណ្ឌូនេស៊ី រាយការណ៍​ការឆ្...

​ប្រែ​សម្រួលៈ​វាសនា​/​ហ្ស...

យុវជន​ម្នាក់ ដែល​ប្រកាសថា...

​ដោយៈ ស​រិ​ទ្ធ / បាត់ដំបង...