Home ព័ត៌មានជាតិ សន្តិសុខ ប្ដី​ប្រពន្ធ​...

ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា ព្រឹក​ឡើង​ឃើញ​ប្តី​ចងក​សម្លាប់ខ្លួន​

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ នៅ​បន្ទប់​ជួល​លេខ​៣៤៦ ជាន់​ទី​៣ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កំបូល ខណ្ឌ​កំបូល​។

​ជនរងគ្រោះ​ឈ្មោះ ជាវ ចិន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត​ប្រក​ដ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ ព្រៃ​លាភ ឃុំ​អំ​ពង ស្រុក​គីរីវង់ ខេត្តតាកែវ​។ ចំណែក​ប្រពន្ធ​ឈ្មោះ លាត់ គ​ន្ធា អាយុ​២៤​ឆ្នាំ និង​មាន​កូនស្រី​អាយុ​១​ខួប​៣​ខែ​ម្នាក់​។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ និង​បាន​ដេញ​ប្រពន្ធ​ចេញពី​បន្ទប់ ទៅ​ដេក​ជាមួយ​អ្នកជិតខាង ដោយ​ជនរងគ្រោះ​បាន​ដេក​នៅក្នុង​បន្ទប់​តែម្នាក់ឯង​។ ប្រភពព័ត៌មាន​បា​នប​ន្ត​ថា លុះ​ព្រឹក​ឡើង​ប្រពន្ធ​មក​គោះទ្វារ ដើម្បី​ចូល​ងូតទឹក​រៀបចំ​ទៅធ្វើ​ការ​រោងចក្រ តែ​ប្តី​មិន​តបត​ទើប​ទាញ​បង្អួច​មើល​ស្រាប់តែ​ឃើញ​ប្តី​ចងក​ជាប់​និង​ចំ​រ៉ឹង​បង្អួច ស្លាប់បាត់​ទៅហើយ​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយ​ចងករ​ពិតប្រាកដ​មែន ហើយក៏​បានធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...