Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួន​ជនល...

ចាប់ខ្លួន​ជនល្មើស​៤​នាក់ ដែល​យក​ដែក​ទីប​វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច​

ដោយ​: ឆាយា​នាថ / កណ្តាល​: កងកម្លាំង​នគរបាល​ក្រុង​តាខ្មៅ បានចេញ​ល្បាត​ជួបប្រទះ ជនល្មើស​៥​នាក់ ដែល​ទើប​ធ្វើ​សកម្មភាព​យក​ដែក​ទីប​វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​បានសម្រេច​នៅ​ចំណុចដើម​ទ្រាំង ផ្លូវជាតិ​លេខ​៣ ទឹកដី​ខេត្តតាកែវ ដោយ​ដេញចាប់​ខ្លួន​មកវិញ​បាន​៤​នាក់ និង រត់គេចខ្លួន​ម្នាក់​។​

​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១៥៖៥០​នាទី រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុចដើម​ទ្រាំង ផ្លូវជាតិ​លេខ​៣ ទឹកដី​ខេត្តតាកែវ ។

​សមត្ថកិច្ច អះអាងថា ជនរងគ្រោះ​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។ ដោយឡែក ជនសង្ស័យ​៥​នាក់ រួមមាន ៖ ទី​១,​ឈ្មោះ ជា សិលា អាយុ​២១​ឆ្នាំ ទីលំនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​២, ឈ្មោះ ជា ផានិត អាយុ​១៦​ឆ្នាំ ទីលំនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​៣,​ឈ្មោះ ពេជ្រ វិ​រៈ អាយុ​១៥​ឆ្នាំ ទីលំនៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​៤,​ឈ្មោះ សុផល វ​ឌ្ឍ​នា អាយុ​១៥​ឆ្នាំ ទីលំនៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង ជនល្មើស​ម្នាក់​គេចខ្លួន​ឈ្មោះ កក្កដា អាយុ​១៧​ឆ្នាំ ។​

​ម​ធ្យា​យ​បាយ​ធ្វើ​សកម្មភាព គឺ ក្រុម​ជនល្មើស​ប្រើ​ដំបង​ទីប​ដែក​វាយ ដោយ​សម្ភារ​:​បាត់បង់ រួមមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ គ្មាន​ស្លាក​លេខ​ជា​ម៉ូតូ​ជនរងគ្រោះ និង វត្ថុតាង​ចាប់យក រួមមាន​ម៉ូតូ​២​គ្រឿង ជា​របស់​ក្រុម​ជនល្មើស ។

​លោក​វរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាល​ក្រុង​តាខ្មៅ ថ្លែង​ប្រាប់ថា នៅ​ថ្ងែ​ទី​៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៩៖៣០​នាទី យប់ កងកម្លាំង​នគរបាល​ក្រុង​តាខ្មៅ បានចេញ​ល្បាត​ដល់​ចំណុច​មុខ​សាលាបឋមសិក្សា​ព្រែក​សំរោង ស្រាប់តែ​ឃើញ​មាន​មនុស្ស​៥​នាក់​និង​ម៉ូតូ​២​គ្រឿង​កំពុង​នៅ​ជុំគ្នា ។

​ពេល​ឃើញ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ។ ពេលនោះ​កងកម្លាំង ជិះ​ម៉ូតូ​ដេញតាម ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់​និង​ម៉ូតូ​២​គ្រឿង​យកមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សា​ភាព​ថា ខ្លួន​និង​បក្ខពួក ទើប​វាយ​ប្លន់​បាន​ម៉ូតូ​មួយគ្រឿង នៅ​ចំណុចដើម​ទ្រាំង ផ្លូវជាតិ​លេខ​៣ ក្នុង​ទឹកដី​ខេត្តតាកែវ ហើយ​មករក​ម៉ូយ​ទិញ​ក៏ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​បានតែ​ម្តង ។​

​ដោយឡែក​ជនសង្ស័យ ឈ្មោះ ជា សិលា បាន​សារភាព ថា ធ្លាប់ធ្វើ​សកម្មភាព បាន​៣​លើក​រួចមកហើយ គឺ​លើក​ទី​១​និង​លើក​ទី​២ នៅ​ស្រុក​ស្អាង ខេត្តកណ្តាល យកបាន​ម៉ូតូ​ម៉ាក Nex​ចំនួន​២​គ្រឿង​មាន​គ្នា​៦​នាក់ មានឈ្មោះ ណាក់ និង លាភ និង​៣​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ និង លើក​ទី​៣ ធ្វើ​នៅ​ដើម​ទ្រាំង ទឹកដី​ខេត្តតាកែវ ជាមួយ​ឈ្មោះ ណាក់ បាន​ម៉ូតូ​ម៉ាក​Nex មួយគ្រឿង​នៅ​ដើម​ទ្រាំង​ខេត្តតាកែវ ហើយ​លើក​នេះ​ខ្លួន​មិនបាន​ចូលរួម​ធ្វើ​សកម្មភាព​ទេ តែ​ជួយ​រក​ម៉ូយ​ទិញ​ម៉ូតូ​ដែល​បក្ខ​ពួកខ្លួន​វាយ​ប្លន់​បាន ។

​ក្រោយ​ធ្វើការ​សាកសួរ​រួច ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...

ក្រុមគ្រូពេទ្យ បាន​ចុះទៅ​...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...