មនុស្សម្នាដែលដើរផ្សារទិញអីវ៉ាន់មានភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញយុវជនម្នាក់យកពស់ថ្លាន់យ៉ាងធំប្រវែងជិត៤ ម៉ែត្រ “ដើរលេងជាមួយ” នៅកណ្តាលក្រុងដែលសភាពអ៊ូអរ។
តាមរយៈរូបភាពទាំងនេះ យុវជនខាងលើដើររេរាជាមួយមិត្តភក្ដិម្នាក់ និងសត្វចិញ្ចឹមដ៏គួរឱ្យខ្លាចរបស់ខ្លួននៅប្រៃថុន (Brighton) តំបន់អ៊ីស សះសិច (East Sussex) ប្រទេសអង់គ្លេស កាលពីរសៀលថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។
ដោយបារម្ភរឿងសុវត្ថិភាព អ្នកឃើញហេតុការណ៍នេះបានទូរស័ព្ទប្ដឹងប៉ូលិស ហើយមិនយូរប៉ុន្មានប៉ូលិសក៏ចុះទៅដល់កន្លែងកើតហេតុ។ នៅចំពោះមុខប៉ុលិស និងមហាជន យុវជនរូបនេះអះអាងថា ពស់ថ្លាន់នេះស្លូតណាស់។ ទោះជាយ៉ាងណា ទីបំផុតប៉ូលិសបានព្យាយាមពន្យល់រហូតរូបគេយល់ព្រមយកពស់នេះត្រលប់ទៅផ្ទះវិញ៕ប្រែសម្រួល៖ខុម/sn