ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវគេ​សម្លាប់​ច្រក​បាវ​បោះ​ចូល​ទឹកអូរ​

2150
ចែករម្លែក

​ដោយ​: សុខុម / ស្ទឹងត្រែង​: ក្មេងប្រុស​ជនជាតិ​វៀតណាម​អាយុ​១២​ឆ្នាំ ត្រូវបាន​គេ​សម្លាប់​ច្រក​បាវ​ដឹក​យកទៅ​បោះចោល​ក្នុង​ទឹកអូរ​កណ្តាល​ព្រៃ​ស្ងាត់ ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ អ្នកដើរ​ឆ្លុះ​កង្កែប​បាន​ប្រទះឃើញ​នៅវេលា​យប់​ថ្ងៃទី​១១​ខែមេសា លុះ​មកដល់​ព្រឹក​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៨ ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​នាំគ្នា​ទៅ​មើល​។​

​ជុំវិញ​ករណី​ឃាតកម្ម​ខាងលើនេះ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​បាន​អះអាងថា កូនប្រុស​របស់គាត់​មាន​អាយុ​១២​ឆ្នាំ​បាន​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃទី​៨​ខែមេសា ប៉ុន្មាន​ថ្ងៃមុន ខណៈពេល​កំពុង​ដេក​នៅលើផ្ទះ​ជាមួយ​បងប្រុស​តែ​ពីរ​នាក់ នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ដោយ​មិនដឹង​ពី​មូលហេតុ​។ ក្រុមគ្រួសារ​បាន​ខំ​ដើររក​ដែរ តែ​រក​មិនឃើញ​។ លុះ​មកដល់​ថ្ងៃទី​១២​ខែមេសា ទើប​មាន​គេ​ផ្អើល​ថា ឃើញ​មាន​សព​មួយ​ត្រូវគេ​ច្រក​បាវ​អណ្តែត​ទឹកអូរ​ខាងលិច​ព្រលានយន្តហោះ ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម