Home ប្លែកៗ មើល​មុខ​ឱ្យ​ហ...

មើល​មុខ​ឱ្យ​ហើយ​! សត្វ​ចិញ្ចឹម​ដែល​ជាប់​ជា​ជើងឯក​ខាង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​

​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម​ទាំងអស់​សុទ្ធតែ​ដឹង​ថា ពេលខ្លះ​ឆ្កែ​ឆ្មា​ដែលជា​មិត្ត​ល្អ​បំផុត​របស់​មនុស្ស​មិន​ស្ដាប់បង្គាប់​ឡើយ ហើយ​ថែមទាំង​បញ្ចេញ​អាកប្បកិរិយា​មិនល្អ​ទៀតផង ប៉ុន្តែ​ឆ្កែ​ឆ្មា​ទាំងនេះ​ពិតជា​ធ្វើ​​ឱ្យ​ម្ចាស់​របស់​ពួក​វា​ហួសចិត្ត​និយាយ​មិន​ចេញ​តែ​ម្ដង ដោយសារ​តែ​ពួក​វា​ពូកែ​ខាង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​។​

​ទោះជា​យ៉ាងណា ពួក​វា​ត្រូវ​បាន​ម្ចាស់​ចុះឈ្មោះ​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​កំពូល​ជើងឯក​ទាំង​១០ ជា​សត្វ​ចិញ្ចឹម​ដែល​ពូកែ​បំផ្លិចបំផ្លាញ​បំផុត​នៅ​ចក្រភព​អង់គ្លេស ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​​គ្រឿងសង្ហារិម ScS​។​

​សុនខ​ពូជ Cocker ឈ្មោះ Spaniel អាយុ ៣ ឆ្នាំ​មក​ពី​តំបន់ Kent បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់​ពី​វា​ធ្វើឱ្យ​កំពប់ទឹក​ថ្នាំ​ពណ៌​ខៀវ​លើ​កម្រាព្រំរ​បស់​ម្ចាស់​វា ហើយ​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​សុន​​ខ​ពូជ Pomeranian ឈ្មោះ Bella អាយុ ៣ ឆ្នាំ​មក​ពី Birmingham បន្ទាប់​ពី​ខាំ​ហែក​ខ្នើយ​របស់​ម្ចាស់​វា ចំណែកឯ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​សុនខ​មួយគូ​ឈ្មោះ Riley និង Teddy ដែល​បាន​បំ​​ផ្លាញ​សា​ឡុង​របស់​ម្ចាស់​វា ព្រមទាំង​ជើងឯក​មួយចំនួនទៀត​។​

​អញ្ចឹងតោះ​! ចង់​ស្គាល់​មុខ​ជើងឯក​ខាង​បំផ្លាញ​កាន់តែច្បាស់ រីករាយ​ទស្សនា​រូបភាប​ខាងក្រោម​ទាំងអស់គ្នា​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular