ដោយ: គ្រញូង / បាត់ដំបង: នៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីសុខាភិបាលនៃរដ្ឋបាលខេត្ត និងក្រុមការងារមួយចំនួន បានចុះផ្សព្វផ្សាយព័ត៌មានដំណឹងល្អជូនប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ថាចំពោះពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកដែលឆ្លងជំងឺកូវីដ១៩ នៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបងចំនួន៨នាក់ គឺលទ្ធផលធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រខេត្តបាត់ដំបងគឺអវិជ្ជមានទាំង៨នាក់។
លោកអភិបាលក្រុង និងក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារលូសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ឲ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវធ្វើអនាម័យលាងសម្អាតដៃនឹងសាប៊ូ ឬ ជេល ឲ្យបានខ្ជាប់ខ្លួន និងត្រូវពាក់ម៉ាសជាប់ជាប្រចាំ នៅតាមទីផ្សារ និងនៅកន្លែងដែលមានមនុស្សច្រើន៕ ល