Home ប្លែកៗ ដោយសារកូ​វីដ ...

ដោយសារកូ​វីដ នាវា​ទេសចរណ៍​ធំៗ​ជាច្រើន​ធ្លាក់ខ្លួន​បាន​ត្រឹម​ជា​ដែក​អេតចាយ​

​នាវា​ទេសចរណ៍​ធំៗ​ជាច្រើន​គ្រឿង​មក​ពី​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាម៉េរិក កំពុង​ត្រូវ​គេ​រុះរើ​ជា​ដែក​អេតចាយ​គួរឱ្យ​សោកស្ដាយ​នៅ​កំពង់ផែ​មួយ​កន្លែង​ក្នុងប្រទេស​តួ​ក​គី​បន្ទាប់​ពី​ឧស្សាហកម្ម​​ទេសចរណ៍​ផ្លូវទឹក​ដែល​រក​ចំណូល​បាន​ជាច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​នេះ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ដោយសារ​ការផ្ទុះ​ករណី​វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហា​វកូវី​ដ​-១៩​ដែល​បាន​ឆ្លង​រាតត្បាត​​ពាសពេញ​ពិភពលោក​កាលពីដើមឆ្នាំ​នេះ​។​
​ ​
​ទីតាំង​បំបែក​នាវា​ទេសចរណ៍​ជា​ដែក​អេតចាយ​ក្នុង​ក្រុង​អាលៀ​ហ្គា (Aliaga) ចម្ងាយ​ប្រមាណ ៤៨ គីឡូម៉ែត្រ​នា​ភាគ​ខាងជើង​ក្រុង​អ៊ី​សមៀ (Izmir)​ខាងលើនេះ​មាន​សកម្មភាព​មមាញឹក​ឡើងវិញ​កាល​​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នៅពេល​ក្រុម​កម្មក​រដោះ​ជញ្ជាំង បង្អួច និង​បង្កាន់ដៃ​ចេញពី​នាវា​ទេសចរណ៍​ចំនួន ៥ គ្រឿង​។​

​សូម​រំឭកថា កាលពី​ខែ​មីនា អាជ្ញាធរ​សហរដ្ឋ​អាម៉េរិក បាន​ចេញ​បញ្ជា​ហាមឃាត់​មិនឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​លើ​គ្រប់​នាវា​ទេសចរណ៍​ទាំងអស់ ហើយ​ប្រទេស​ជាច្រើន​ទៀត​រួម​ទាំង​ចក្រភព​អង់គ្លេស​ផង​ក៏បាន​​ចេញ​សេចក្តីណែនាំ​មិន​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​លើ​នាវា​ទាំង​នេះ​ដែរ ជាហេតុ​នាំ​ឱ្យ​នាវា​ទាំងនេះ​ធ្លាក់ខ្លួន​បាន​ត្រឹមតែ​ជា​ដែក​អេតចាយ​បែបនេះ​៕ ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រកឃើញ​គ្រាប់​ទម្លាក់​ពី​យ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

ស្រីលង្កា​កំពុង​ព្យាយាម​ទ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ក្រោយ​លែង​មាន​​៣​ខែ ឥឡូវ​...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...