Home ប្លែកៗ ខ្លោច​ចិត្ត​!...

ខ្លោច​ចិត្ត​! ដោយសារ​មនុស្ស​ទន្ទ្រាន​ចូល​ដែន​ជម្រក​សត្វព្រៃ ធ្វើឱ្យ​ហ្វូង​ដំរី​ចេញមក​ស៊ី​សំរាម​ប្លា​ស្ទិក​

​ហ្វូង​ដំរីព្រៃ​នៅក្នុង​ប្រទេស​ស្រីលង្កា ត្រូវ​គេ​ប្រទះឃើញ​ជុះអាចម៍​ចេញមក​សុទ្ធតែ​កាកសំណល់​ប្លា​ស្ទិក​គួរ​ឱ្យ​តក់ស្លុត​បន្ទាប់​ពី​ពួក​វា​រក​ចំណី​ស៊ី​នៅ​វាល​ចាក់សំរាម​មួយ​កន្លែង​ដែល​ទន្ទ្រាន​ចូល​ដែន​ជម្រក​​ធម្មជាតិ​របស់​ពួកវា​។​

​រូបភាព​គួរឱ្យ​តក់ស្លុត​ទាំងនេះ​បង្ហាញ​ពី​ដំរីព្រៃ​ប្រមាណ ២៥ ទៅ ៣០ ក្បាល​ស៊ី​ចំណី​នៅ​វាល​ចាក់សំរាម​នៅ​អូ​លូ​វី​ល (Oluvil) ជា​ស្នាដៃ​របស់​អ្នក​ថតរូប​ឈ្មោះ ថា​ម៉ា​ផ្លាន ទី​ឡា​សាន (Tharmaplan Tilaxan) ដែល​រស់នៅក្នុង​ទីក្រុង​ចា​ហ្វ​ណា (Jaffna) ខេត្ត​ភាគ​ខាងជើង ។​

​អ្នក​ថតរូប​ខាងលើ​និយាយថា “​នៅ​ខេត្ត​ភាគ​ខាងកើត ហ្វូង​ដំរីព្រៃ​មាន​ទម្លាប់​ខុស​ទំនង​គួរឱ្យ​តក់ស្លុត គឺ​ពួក​វា​រក​ចំណី​ស៊ី​តាម​គំនរ​សំរាម​”​។

​សូមបញ្ជាក់​ថា វាល​ចាក់សំរាម​ខាងលើ​ស្ថិតនៅ​ជិត​ព្រៃ​ជាប់​ព្រំប្រទល់​ស្រុក​អាម​ប៉ា​រ៉ា (Ampara) ហើយ​កាកសំណល់​ពី​ស្រុក​ជាច្រើន​ត្រូវ​គេ​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ទីនោះ​៕ ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...