Home កម្សាន្ត អ្នកនាង ម៉េង ...

អ្នកនាង ម៉េង កែវពេជ្ជតា ពិតជាស្រស់សោភាជាមួយឈុតកូនក្រមុំ

ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញៈ ជាតារាចម្រៀង ដែលមិនត្រឹមតែមានសំឡេងពីរោះរណ្តំ ចិត្តអ្នកស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ក៏ជានារីខ្មែរម្នាក់ ដែលមានរូបរាងសមសួននៅពេលនាងគ្រងឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ក្នុងទម្រង់ប្រពៃណី។

ការគ្រងឈុតបែបនេះ គឺសមស្របតាមការរចនាដោយវិជ្ជាជីវៈ និងមានកម្រិតយល់ដឹង ជុំវិញរបៀបតុបតែងកាយកូនក្រមុំឲ្យត្រូវតាមទម្រង់អាពាហ៍ពិពាហ៍។ ទាំងនេះ ក៏ជាការ រៀបចំនិងតុបតែងដោយសម្អាងការ ប្រសិទ្ឋសិរី។

សម្អាងការ « ប្រសិទ្ឋសិរី» ដើម្បីរំលេចឲ្យ អ្នកនាង ម៉េង កែវពេជ្ជតា កាន់តែមានភាព ស្រស់ត្រកាល ចែងចាំងសមទៅតាមកេរ្តី៍ឈ្មោះ។ ទាំងរបៀបផាត់មុខ រចនាម៉ូតសក់ និងឈុតសម្លៀកបំពាក់មើលទៅសមសួន តែម្តង។ នេះជាការច្នៃតាមក្បួន បទ ពិសោធន៍ យូរឆ្នាំរបស់ សម្អាងការខាងលើ ដោយមិនចេះជិនណាយ តាមសម័យ កាលឬពីមួយឆ្នាំទៅមួយឆ្នាំចេញម៉ូត កូនក្រមុំមិនឲ្យដដែលៗឬជាន់គ្នាឡើយ។ អ្វីដែល សំខាន់ ក៏ជាការបង្ហាញឲ្យឃើញពីគំនិតច្នៃប្រឌិតរបស់កូនខ្មែរក្នុងសម័យឌីជីថល ដែលពោរពេញដោយភាពឆ្លាតវៃ បង្ហាញប្រទេសជិតខាងផងដែរ។

គួរបញ្ជាក់ថា សម្អាងការ ប្រសិទ្ឋសិរី ជាសម្អាងការមួយដ៏ពេញនិយមរបស់ អតិថិជន ដែល បានបើកដំណើរការលើទីផ្សារត្រឹម ៤ខែប៉ុណ្ណោះ ក្នុងការបម្រើជូនភាពស្រស់ ស្អាតមានន័យក្នុងថ្ងៃរៀបមង្គលការកូនប្រុសស្រី។ សម្អាងការខាងលើនេះ ក៏បានរចនា ម៉ូត សម្លៀកបំពាក់ប្លែកៗដល់តារាសម្តែង តារាចម្រៀងល្បីៗ ឲ្យមានភាពទាក់ទាញ កន្លងមករហូតមានការពេញចិត្តទាំងភ្ញៀវ និងបណ្តាអ្នកលេងបណ្តាញសង្គម ហ្វេសបុកទៀតផង៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...