Home ព័ត៌មានអន្តរជាតិ ត្រាំ គ្រាន់ប...

ត្រាំ គ្រាន់បើ​ឡើង​ច្រើន តែ​ពីរ​បី​ថ្ងៃ​ទៅ​មុខជា​«​ការធ្វើតេ​ស្តិ៍ជា​ក់​ស្តែង​»

​ប្រធានាធិបតី​ត្រាំ កាលពី​ថ្ងៃ​សៅរ៍​បាន​បង្ហោះ​វីដេអូ​មួយ​ចេញ​ពី​មន្ទីរពេទ្យ កន្លែង​ដែល​លោក​កំពុង​ដេក​ព្យាបាល​ជំងឺ​កូវី​ដ​១៩​។​លោក​បាន​អះអាង​ថា លោក​បាន​ជា​គ្រាន់បើ​ពី​ជំងឺ​ហើយ​នឹង​«​វិល​មក​វិញ​​ក្នុងពេល​ឆាប់ៗ​» តែ​បាន​ទទួលស្គាល់ថា រយៈពេល​២-៣​ថ្ងៃ​ខាងមុខ​នឹង​ជា​«​ការ​ធ្វើតេស្តិ៍​សាកល្បង​ជាក់ស្តែង​»​។​

​លោក​ត្រាំ​បាន​និយាយ​ចេញ​ពី​មន្ទីរពេទ្យ​យោធា​Walter Reed​ជិត​ក្រុង​វ៉ាស៊ីនតោន​ថា «​ខ្ញុំ​បាន​មក​ទី​នេះ​ទាំង​មិន​មាន​អារម្មណ៍ល្អ​ទេ​។​តែ​ឥឡូវ ខ្ញុំ​បាន​គ្រាន់បើ​ឡើង​។​ពួក​យើង​ខិតខំ​ធ្វើការ​ខ្លាំង​ដើម្បី​នាំ​​ខ្ញុំ​វិល​មក​វិញ​…​ខ្ញុំ​គិតថា ខ្ញុំ​នឹង​វិល​មក​ធ្វើការ​វិញ​ក្នុងពេល​ឆាប់ៗ ហើយ​ខ្ញុំ​ទន្ទឹង​រង់ចាំ​បន្ត​ធ្វើ​យុទ្ធនាការ​ដល់​ទីបញ្ចប់​»​។​

​មើល​ទៅ​ទំនងជា​ធូរ​អារម្មណ៍​នៅ​ក្នុង​អាវធំ​ពណ៌​ខៀវ​ចាស់ លោក​ត្រាំ​បាន​ទទួលស្គាល់ថា មាន​ភាពមិនប្រាកដប្រជា​អំពី​ដំណើរ​វិវត្តន៍​នៃ​ជំងឺ​នេះ ដែល​អាច​វាយប្រហារ​ខ្លាំង​លើ​អ្នកជំងឺ​បានជា​គ្រាន់បើ​ដោយ​​មិន​មាន​ការព្រមាន​ជា​មុន តែ​លោក​បញ្ជាក់ថា «​ខ្ញុំ​មាន​អារម្មណ៍​ល្អ​។​អ្នក​មិន​ដឹង​ថា​ពីរ​បី​ថ្ងៃ​ខាងមុខ​វា​ទៅ​ជា​យ៉ាងណាទេ​។​ខ្ញុំ​ទាយ​ថា​វា​ជា ការធ្វើតេ​ស្តិ៍ជា​ក់​ស្តែង ដូច្នេះ​យើង​នឹង​ឃើញ​អ្វី​នឹង​កើត​ឡើង​នៅ​ប៉ុ​​ន្មា​ន​ថ្ងៃ​ខាងមុខ​»​។​

​ព័ត៌មាន​សុទិដ្ឋិនិយម​មក​ពី​ត្រាំ​នេះ​កើតឡើង​ក្រោយ​ពី​ប្រភព​ព័ត៌មាន​បាន​វាយ​តំលៃ​ស្ថានភាព​ជំងឺ​របស់​ត្រាំ ថា​គួរអោយ​ព្រួយបារម្ភ​។​

​មុន​នេះ​កាលពី​ថ្ងៃ​សៅរ៍ គ្រូពេទ្យ​ប្រចាំ​របស់​ត្រាំ លោក​វេជ្ជបណ្ឌិត ស៊ីន ខុន​លី បាន​និយាយថា លោក​ប្រធានាធិបតី​នៅ​ចល័ត​ធម្មតា​និង​លែង​ក្តៅខ្លួន​នៅ​២៤​ម៉ោង​មក​នេះ ខណៈ​ការ​ក្អក កណ្តាស់​និង​ភាព​​ល្ហិតល្ហៃ​រាងកាយ​របស់​បាន​គ្រាន់បើ​ជាង​មុន​។​

​លោក​បាន​បន្ថែមថា លោក​ត្រាំ អាយុ​៧៤​ឆ្នាំ កំពុង​ទទួល​ឧស្ម័ន​អុកស៊ីសែន​បន្ថែម និង​«​កំពុង​ដំណើរការ​ល្អ​ណាស់​»​ចំណែក​គ្រូពេទ្យ​ម្នាក់​ទៀត​បាន​អះ​អា​ថា បេះដូង ក្រលៀន​និង​ថ្លើម​របស់​លោក​ប្រធានា​​ធិបតី​ដំណើរការ​ធម្មតា​៕​ប្រែ​សម្រួល​៖​វាសនា​

​ត្រាំ បាន​និយាយ​ចេញ​ពី​មន្ទីរពេទ្យ​យោធា និង​ថា​លោក​បាន​គ្រាន់បើ​ហើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​ជំនាញ បញ្ឈប់​ការជ...

​ដោយៈ គ្រញូង /​បាត់ដំបងៈ ...

ការរៀបចំបីដំណាក់កាល​សម្រា...

ភ្នំពេញៈ ក្រសួងសុខាភិបាល​...

មន្រ្តីចូលនិវត្តន៍នៃក្រសួ...

យើងខ្ញុំ​ទាំងអស់គ្នា ចាប់...

អាជ្ញាធរ​និង​មន្ត្រី​ជំនា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...