Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​កាត់បន្ថយ​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី ដោយសារ​ត្រាំ​ចូល​ពេទ្យ​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ នឹង​កាត់បន្ថយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​អាស៊ី​នៅ​សប្តាហ៍​នេះ ដោយ​លោក​ត្រូវ​មក​ទស្សនកិច្ច​ជប៉ុន តែ​លុបចោល​ផែនការ​ឈប់​សំចត​នៅ​​កូរ៉េខាងត្បូង និង​ម៉ុង​ហ្គោលី​។​

​ការកែប្រែ​កាលវិភាគ​នេះ​កើតឡើង នៅពេល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឆ្លងកូវី​ដ​១៩​និង​កំពុង​ដេក​ពេទ្យ​នៅ​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន​។​

​អ្នកការទូត​កំពូល​អាម៉េរិក​រូបនេះ នឹង​ទៅ​មក​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃអាទិត្យ​ទី​០៤​តុលា​និង​បន្ត​នៅ​ទីនោះ​ដល់​ថ្ងៃ​អង្គារ ។​នៅ​ទីនោះ​លោក​នឹង​ជួប​រដ្ឋមន្ត្រីការបរទេស​ទៅ​ពី​អូស្ត្រាលី ឥណ្ឌា​និង​ជប៉ុន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី ម័​រហ្គែ​ន អ័រ​ហ្គូស បាន​និយាយថា​«​លោក​រដ្ឋមន្ត្រី​ផ​ម​ផេវ រំពឹងថា​នឹង​ចេញ​ទៅ​អាស៊ី​ជា​ថ្មី​នៅ​ខែតុលា ហើយ​នឹង​ធ្វើការ​ដើម្បី​កំណត់​កាលវិភាគ​នៃ​ដំណើរ​ទស្សន​​កិច្ច​ទាំងនោះ​ឡើងវិញ »​។​

​លោក​ផ​ម​ផេវ ពីដំបូង បានគ្រោង​ទៅកាន់​រដ្ឋធានី អ៊ូ​ឡាន់​បាទ័រ របស់​ម៉ុង​ហ្គោលី នៅ​ថ្ងៃ​ពុធ និង​ឈប់​សំចត​នៅ​កូរ៉េខាងត្បូង​ចាប់ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជួប​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ ត្រូវ​មក​ដល់​ក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​០៤​តុលា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...