Home ព័ត៌មានអន្តរជាតិ ត្រាំ​ធ្វើ​ពុ...

ត្រាំ​ធ្វើ​ពុត​ជា​ឆ្លងកូវី​ដ ​ដើម្បី​…?

​ម៉ៃ​ឃើ​ល មួ​រ អ្នកដឹកនាំ​រឿង​អាម៉េរិក បាន​ហៅ​ប្រធានាធិបតី​អាម៉េរិក​ថា​«​មនុស្ស​កុហក​អាជីព​»​ម្នាក់ ដោយ​លោក​បាន​និយាយថា ប្រធានាធិបតី​អាម៉េរិក​រូបនេះ ធ្វើ​ពុត​ជា​ឆ្លង​វីរុស​កូរ៉ូណា ​ដើម្បី​បង្កើន​​ប្រជាប្រិយភាព​បោះឆ្នោត​របស់​លោក​ប៉ុណ្ណោះ​។​

​អ្នកដឹកនាំ​ខ្សែភាពយន្ត​រូបនេះ បាន​បញ្ចេញ​ទ្រឹស្តី​សមគំនិត​របស់ខ្លួន ក្នុងអំឡុងពេល​និយាយ​វ៉ូងវ៉ាង​តាម​ហ្វេ​ស​ប៊ុកមួយ បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក បានប្រកាសថា លោក​ឆ្លងកូវី​ដ​១៩​ កាលពី​យប់​​ថ្ងៃ​ព្រហស្បតិ៍​។​លោក​ប្រធានាធិបតី​ត្រូវបាន​គេ​ប្រញាប់ប្រញាល់​ទៅ​កាន់​មន្ទីរពេទ្យ​យោធា​មួយ​នៅ​ជិត​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ ក្រោយ​ចេញ​រោគសញ្ញា​កូវី​ដ​១៩​ខ្លះ​មក​។​

​តែ​លោក មួ​រ បាន​លើកឡើង​ថា ប្រធានាធិបតី​អាម៉េរិក​នេះ អាច​ឈឺ​ក្លែងក្លាយ​។​

​ម៉ៃ​ឃើ​ល មួ​រ ហៅ ត្រាំ​ថា​ជា «​អ្នក​ភូតកុហក​អាជីព​ម្នាក់​។​គាត់​អាច​ឆ្លង​វា តែ​ក៏​អាច​កុហក​ដែរ ។​នេះ​ជា​ការពិត​។​គាត់​នឹង​ចាញ់​ការបោះឆ្នោត គាត់​ដឹង​រឿងនេះ​។​វា​មិន​ដូច​ឆ្នាំ​២០១៦​ទេ គាត់​ត្រូវគេ​ស្អប់​​កាន់តែ​ច្រើន​ឥឡូវ​។​ប្រជាជន​អាម៉េរិក​រាប់លាន​នាក់​កំពុង​ក្តៅក្រហាយ និង​ត្រៀម​ផ្តល់​ឲ្យ​គាត់​បរាជ័យ​យ៉ាង​ភ្លូកទឹកភ្លូកដី​។​ដូច្នេះ​គាត់​ត្រូវ​ការកែប្រែ​សភាពការណ៍​…»​។​

​ទោះជា​យ៉ាងណា មិន​មាន​ភស្តុតាង​ណា​បង្ហាញថា សេត​វិមាន​ភូតភរ​អំពី​ស្ថានភាព​សុខភាព​របស់​លោក​ត្រាំ​ទេ​។​

​ម៉ៃ​ឃើ​ល មួ​រ (ស្តាំ)បញ្ចេញ​ទ្រឹស្តី​សមគំនិតបស់​លោក​ក្នុងអំឡុង​ការនិយាយ​តាម​ហ្វេ​សប៊ុក​ថា «​ត្រាំ​អាច​ឈឺ​ពុត​»

​គូ​ប្រជែង​របស់​ត្រាំ លោកចូ បៃ​ដិន និង លោកស្រី​កា​ម៉ា​ឡា ហារី​ស សុទ្ធតែ​ជូនពរ​ឲ្យ​ត្រាំ​និង​ជំទាវ​ទី​១​ឆាប់​ជា​បាន​លឿន និង​សូម្បីតែ​អតីត​ប្រធានាធិបតី បា​រ៉ាក់​អូបា​ម៉ានិង​ភរិយាក៏​សម្តែង​សមាន​ចិត្ត​​របស់​ពួកគេ​ដល់​ត្រាំ​ដែរ តែ​លោក​មួរ​បាន​ហៅ​ប្រធានាធិបតី​ត្រាំ​ថា «​មនុស្ស​បិសាច​» ដែល​យក​វីរុស​កូរ៉ូណា​ធ្វើ​ជា​អាវុធ​។​

​ប្រធានាធិបតី​ត្រាំ កាលពី​ថ្ងៃ​សៅរ៍​បាន​បង្ហោះ​វីដេអូ​មួយ​ចេញ​ពី​មន្ទីរពេទ្យ កន្លែង​ដែល​លោក​កំពុង​ដេក​ព្យាបាល​ជំងឺ​កូវី​ដ​១៩​។​លោក​បាន​អះអាង​ថា លោក​បាន​ជា​គ្រាន់បើ​ពី​ជំងឺ​ ហើយ​នឹង​«​វិល​មក​វិញ​ក្នុងពេល​ឆាប់ៗ​ដើម្បី​បញ្ចប់​យុទ្ធនាការ​រក​សំឡេង​» តែ​បាន​ទទួលស្គាល់ថា រយៈពេល​២-៣​ថ្ងៃ​ខាងមុខ​នឹង​ជា​«​ការ​ធ្វើតេស្តសាកល្បង​ជាក់ស្តែង​»​។​

​ជំងឺ​របស់​ត្រាំ​មិន​បាន​ប៉ះពាល់​ប្រជាប្រិយភាព​របស់​លោក​ដើម្បី​ឈ្នះ​កៅអី​សេត​វិមាន​ជា​លើក​ទី​២​ឡើយ នេះ​បើ​តាម​ការស្ទង់មតិ​មួយ​។​

​កា​ស្ទង់​មតិ​ប្រចាំខែ​របស់​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​Democracy Institute Sunday Express សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី បង្ហាញ​ថា​លោក​ត្រាំ​នៅតែ​ទទួល​ជ័យជម្នះ ដោយ​លោក​នៅ​មាន​ការ​​គាំទ្រ​ពី​ប្រជាជន​ចំនួន​៤៦​ភាគរយ ខណៈ​គូប្រជែង ចូ បៃ​ដិន ទទួលបាន​៤៥​ភាគរយ​។​

​ការស្ទង់មតិ​នេះ​ត្រូវបាន​ធ្វើ​បញ្ចប់​បន្ទាប់ពី​លោក​ត្រាំ​និង​ភរិយា ត្រូវបាន​ប្រកាស​ថា​ឆ្លងកូវី​ដ​១៩ ទោះជា​យ៉ាងណា លោក​ត្រាំ​បាន​ធ្លាក់ចុះ​២​ព​ន្ទុ ពី​ការស្ទង់មតិ​កាលពី​ខែ​កញ្ញា​។​

​អ្នក​ដែល​ត្រូវបាន​សាកសួរ​ជិត​២​ភាគ​៣​ក្នុង​ការស្ទង់មតិ​បាន​និយាយថា ពួកគេ​មាន​ចិត្ត​អាណិត​និង​ព្រួយបារម្ភ​អំពី​លោក​ត្រាំ ខណៈ​៣៨​ភាគរយ​បាន​និយាយ​ថា​ការឆ្លង​វីរុស​នេះ​ជា​«​កម្មផល​»៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សន្លឹកឆ្នោត​របស់​លោកបៃ​ដិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

កំពូល​តារា​ទាត់​ធាក់​ឥណ្ឌ...

​ប្រែ​សម្រួលៈ​វាសនា​/​ឆេន...

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...