Home ព័ត៌មានជាតិ សង្គម ឧ​ត្ត​ម​សេនីយ...

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ​សំណង់​សន្ទះ​មុខ​លូ​រំដោះ​ទឹក នៅ​ភូមិ​ព្រែកកំពឹស​

ដោយ​: ចាន់តូ / ភ្នំពេញ​: នៅ​រសៀល ថ្ងៃ​សៅរ៍ ទី​០៣ ខែតុលា ឆ្នាំ​២០២០ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ អមដំណើរ​ដោយ​លោក អ៊ុយ សុន សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ លោក កន សុ​កេ​ន ចៅ​សង្កា​ត​ព្រែកកំពឹស ព្រមទាំង លោក លោកស្រី ក្រុមការងារ បាន​អញ្ជើញ ចុះ​ត្រួតពិនិត្យ​សំណង់​សន្ទះ​មុខ​លូ​រំដោះ​ទឹក ភូមិ​ព្រែកកំពឹស ដែល​លោក​បាន​ជួយឧបត្ថម្ភ​កសាងឡើង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​កាលពីពេល​កន្លងមក ដើម្បី​ធានា​រំដោះ​ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ស្រោចស្រព​ឆ្លងកាត់​មកលើ​ភូមិសាស្ត្រ​សង្កាត់​ចំនួន​០៤​គឺ : សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​រលួស និង​សង្កាត់​ព្រែកកំពឹស នៃ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
​ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​នោះ​ផងដែរ ក៏មាន ប្រជាពលរដ្ឋ យុវជន យុវនារី​ក្នុង​សង្កាត់​ព្រែកកំពឹស សរុប​មាន​ចំនួន​ប្រមាណ ២៣៦​នាក់ បានមក​ចាំ​ទទួល​ស្វាគមន៍ ក្រុមការងារ ប្រកបដោយ​ភាពស្និទ្ធស្នាល​។

​បន្ទាប់ពី​បាន​ពិនិត្យ​សំណង់​រួចរាល់ លោក រ័ត្ន ស្រ៊ាង បាន​បន្តដំណើរ​ចុះសាកសួរ​សុខទុក្ខ​លោកស្រី ចែម ស្រីមុំ នៅ​ភូមិ​ព្រែកកំពឹស ដែលមាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ដោយបាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ១,០០០,០០០៛ ( ក្នុងនោះ​ថវិកា​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស ៤០០,០០០៛ ) ភេសជ្ជៈ​០៤​កែស និង​មី​០២​កែស​។​

​បន្ទាប់មកទៀត លោក​បាន​បន្ត​ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ឈ្មោះ អឿ ខាន់ នៅ​ភូមិ​ក្រាំងស្វាយ ដែល​រងគ្រោះ​អគ្គីភ័យ ( ឆេះ​ផ្ទះ ) កាលពី​ថ្ងៃទី ២៥-០៩-២០២០ កន្លងទៅនេះ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១,៤០០,០០០៛ ( ក្នុងនោះ​ថវិកា​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស ៤០០,០០០៛ ) ស័ង្កសី​១៦០​សន្លឹក , អង្ករ​០៤​កា​រ៉ុង , ទឹក​ប៊ូ​តាន់​០២​កែស , មី​០២​កែស , ទឹកត្រី​+​ទឹកស៊ីអ៊ីវ​០៤​យួរ និង​ត្រីខ​០២​យួរ​។​

​ក្នុងឱកាស​នោះ លោក រ័ត្ន ស្រ៊ាង ក៏បាន​នាំយក​អាហារសម្រន់​រួមមាន នំ​ប៉ាវ ទឹកដោះគោ​បឺត និង​ទឹក​សុទ្ធ​ចែកជូន​សមាជិក​ចូលរួម​ទាំងអស់​បរិ​ភាគ​រួមគ្នា​យ៉ាង​រីករាយ​ស្និទ្ធស្នាល​ក្រៃលែង និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​កម្លាំង​ការពារ​សន្តិសុខ ក្រុមការងារ​យុវជន យុវនារី​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...