ជា​រៀងរាល់​ចុង​សប្តាហ៍​មាន​អ្នក​មក​អាន​សៀវភៅ​យ៉ាងច្រើន​នៅតាម​សួនច្បារ​សម្តេច​ក្រឡាហោម​ស ខេង​

ដោយ​: គ្រញូង / បាត់ដំបង​: ជា​រៀងរាល់​ចុង​សប្តាហ៍​គេ​តែងតែ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន​នាក់ នាំគ្នា​មកជួប​ជុំគ្នា​អាន​សៀវភៅ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដែល​សបញ្ជាក់​ឲ្យ​ឃើញថា ជា​វប្បធម៌​មួយ​គួរ​ឲ្យ​កោតសរសើរ ហើយ​ផលប្រយោជន៍ នៃ​ការអាន​សៀវភៅ​នេះ គឺ​ម្យ៉ាង​ផ្តល់​ចំណេះដឹង​បន្ថែម​អប់រំ​ចិត្តគំនិត សីលធម៌ សុជីវធម៌​ផងដែរ​។​

​លោក ចាន់ ត្រា អភិបាលរងក្រុង​បាត់ដំបង បាន​ប្រាប់​រស្មី​កម្ពុជា​ថា អ្នក​បាត់ដំបង​បាន​នាំ​ជួបជុំគ្នា​អាន​សៀវភៅ អាន​ប្រលោមលោក នៅតាម​សួនច្បារ​សាធារណៈ ពិសេស​សួនច្បារ​សម្តេច​ក្រឡាហោម ស ខេង នៅ​ពេក​រសៀល និង​ពេល​ល្ងាច​ពេលដែល​មេឃ​ត្រជាក់​ហើយ​គ្ម​សន​ភ្លៀង​ធ្លាក់​។​

​លោក​អភិបាលរង​បាន​បញ្ជាក់ថា ការអាន​កំពុង​ត្រូវ​បានទទួល​ការលើកតម្កើង​ពី​ក្រុមមនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​ចាប់តាំងពី​កូនក្មេង​ដល់​យុវវ័យ និង​មនុ​ស្សវ័យ​ចំណាស់ ក៏​ព្រោះតែ​អត្ថ​ប្រ​យោ​ជ​ដ៏​មានតម្លៃ​ដែល​គេ​ទទួលបាន​ពី​ការអាន​សម្រាប់​អប់រំ​ចិត្តគំនិត សីលធម៌ សុជីវធម៌ ក៏ដូចជា​ផ្តល់នូវ​បទពិសោធន៍​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

​លោក ចាន់​ត្រា បាន​បន្តថា ក្រៅពី​បណ្ណាល័យ​ធំៗ និង​បណ្ណាល័យ​នានា នៅតាម​សាលារៀន វិទ្យាល័យ​រហូតដល់​សាកលវិទ្យាល័យ មាន​យុវជន យុវនារី​ជាច្រើន​ក្រុម​បាន​បង្កើត​ឲ្យ​មាន​បណ្ណាល័យ​ចល័ត​ប្រមូលផ្តុំ​ទៅដោយ​សៀវភៅ​ជាច្រើន​ប្រភេទ ដែល​អាច​ឲ្យ​សាធារណជន​អាន​លេង​កម្សាន្ត នាពេល​សម្រាក​ពី​ការងារ​។ ជាក់ស្តែង នៅ​ក្រុង​បាត់ដំបង​ជា​រៀងរាល់​ល្ងាច​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​៤​ទៅ​៥​ល្ងាច​គេ​សង្កេតឃើញ​នៅក្នុង​សួនច្បារ​សម្តេច ស ខេង មាន​សៀវភៅ​ជាច្រើន​ក្បាល​ត្រូវគេ​តម្រៀប​គ្នា​ជា​ជួរ​រង់ចាំ​ទទួល​ស្វាគមន៍​ពី​អ្នកអាន​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី មក​អង្គុយ​អាន​សៀវភៅ​ដែល​ខ្លួន​ពេញចិត្ត​ដោយ​ឥតគិតថ្លៃ​។ មួយវិញទៀត សម្រាប់​អ្ន​ល​ដែលមាន​សៀវភៅ ដែល​ឈប់​អាន​ក៏​អាច​យកទៅ​ចែករំលែក​នៅ​ទីនោះ ដើម្បី​ឲ្យ​អ្នកផ្សេង​បាន​អាន​ដូចគ្នា​ដែរ​។​

​លោក​អភិបាលរងក្រុង​បាន​បញ្ជាក់ថា ប​ច្ចុ​ប្ប​ន្ម​សង្គម​ខ្មែរ​បាននិងកំពុង​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ធនធានមនុស្ស តាមរយៈ​ការលើកទឹកចិត្ត​ឲ្យ​ពួកគេ​អាន ដូចជា​ធ្វើការ​ផ្សព្វផ្សាយ​ពី​សៀវភៅ​នានា តាម​បណ្តាញ​សង្គម ដូចជា​បង្កើត​ឲ្យ​មាន​ទិវា​អំ​ណាន​ជាតិ​ជា​រៀងរាល់ឆ្នាំ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...