Home ព័ត៌មានជាតិ នយោបាយ សម្តេចតេជោហ៊ុ...

សម្តេចតេជោហ៊ុន សែន ផ្ញើសារជូនពរលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនិងភរិយា

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​សារ​ជូនពរ​ដល់​លោក ដូ​ណា​ល់ ត្រាំ ប្រ​ធានា​ធិបតី​សហរដ្ឋអាមេ៉រិក​និង​ភរិយា​សូម​ឲ្យ​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ។ នេះ​បើ​យោងតាម​សារលិខិត​ចុះ​ថ្ងៃទី ០៣ ខែតុលា ឆ្នាំ​២០២០ ។​

​នៅក្នុង​សារលិខិត​ជា​ភាសា​អង់គ្លេស​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖«​ឯកឧត្ដម​ជាទីគោរព​រាប់អាន​, ខ្ញុំ​និង​ភរិយា​មាន​កី្ត​ក្រៀមក្រំជា​ពន់ពេក​ដោយបាន​ទទួល​ដំណឹង​ថា​ឯកឧត្តម​ប្រធានាធិបតី ​ព្រមទាំង​លោកជំទាវ​បាន​ឆ្លង​មេរោគ​កូ​វីដ ១៩ ក្នុងខណៈ​ពេលដែល​សហ​រដ្ឋ​អាម៉េរិក​និង​ពិភព​លោក​កំពុង​ប្រ​យុ​ទ្ឋ​ប្រឆាំងនឹង​ជំងឺថ្មី​នេះ​ក៏ដូចជា​ដោះស្រាយ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​និង​ជីវភាព​ប្រជាជន​។ ខ្ញុំ​និង​ភរិយា​សូម​ជូនពរ​ស័ព្ទ​សាធុការ​ដ៏​បវរ​សូម ឲ្យ​ឯកឧត្តម​និង​លោកជំទាវ​ឆាប់​បានជា​សះស្បើយ​ឡើងវិញ​និង​មាន​សុខ​ភាពល្អ​បរិបូរណ៍​។​ខ្ញុំ​សូម​ឯកឧត្តម​ទទួល​នូវ​ការគោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​»​។​

​សូម​ជម្រាប​ថា ​កាលពី​ថ្ងៃទី​០២​តុលា​ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ ​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ដោយផ្ទាល់​ឲ្យ​អន្តរជាតិ​បានដឹងថា​លោក​និង​ភរិយា​បានធ្វើ​តេស្តវិជ្ជមាន​ចំពោះ​ជំងឺ COVID-19 បន្ទាប់ពី​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់លោក​គឺ​លោកស្រី ហូប ហី​ក បាន​ឆ្លង​ជំងឺ​នេះ ។ បច្ចុប្បន្ន​លោក ត្រាំ កំពុងតែ​សម្រាក​នៅ​មន្ទីរពេទ្យ​យោធា​មួយកន្លែង​ដើម្បី​ទទួល​ការតាមដាន​និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​៕BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...