Home ព័ត៌មានអន្តរជាតិ កងទ័ពជើងទឹក​អ...

កងទ័ពជើងទឹក​អង់គ្លេស​ចាប់​បាន​ថ្នាំញៀន​១,៧​តោន​

​កងទ័ពជើងទឹក​អង់គ្លេស​បាន​រឹបអូស​យក​បាន​ថ្នាំញៀន​ទម្ងន់​ជាង​មួយ​តោន​ដែល​មាន​តំលៃ​ជាង​២០០​លាន​ដុល្លារ​នៅ​សមុទ្រ​កា​រ៉ា​អ៊ី​ព​កាលពី​ថ្ងៃ​សៅរ៍​ទី​០៣​តុលា​។​

​ទាហានជើងទឹក​រួម​ជាមួយ​ទាហាន​ម៉ា​រី​ន និង​ក្រុម​ឆ្មាំ​សមុទ្រ​អាម៉េរិក បូក​រួម​ទាំង​នាវា​កងទ័ពជើងទឹក​ហូ​ឡង់​មួយ​ផង បាន​ចូលរួម​ក្នុងការ​ប្រមាញ់​ថ្នាំញៀន​កូកាអ៊ីន​ទម្ងន់​១,៧​តោន​និង​មេតំ​ហ្វេ​តា​មីន​២៨​គីឡូក្រាម​។​

​វា​ជា​ការ​ចាប់បាន​ថ្នាំញៀន​ច្រើន​បំផុត​ទី​២​នៅ​រយៈពេល​២​ថ្ងៃ បន្ទាប់​ពី​ថ្នាំ​កូកាអ៊ីន​២៦៤​គីឡូក្រាម ត្រូវបាន​ចាប់​និង​រឹបអូស​ក្នុង​ប្រតិបត្តិការ​ដាច់ដោយឡែក​មួយ​នៅក្នុង​តំបន់​។​

​កងទ័ពជើងទឹក​អង់គ្លេស​បាន​អោយដឹងថា ក្រុមការងារ​ការ​រ៉ា​អ៊ី​ព​របស់ខ្លួន​បាន​រារាំង​ការនាំ​ចូល​ថ្នាំញៀន​តំលៃ​រាប់​ពាន់​លាន​ដុល្លារ​ទៅកាន់​អង់គ្លេស ក្រោយ​ការបង្ក្រាប​ការដឹកជញ្ជូន​ថ្នាំញៀន​ធំៗ​ចំនួន​៣​កាលពី​ខែ​មុន​។​

​ថ្នាំញៀន​តំលៃ​ជាង​២០០​លាន​ដុល្លារ​ដែល​ត្រូវ​បាន​បង្ក្រាប​កាលពី​ថ្ងៃ​សៅរ៍ អាច​ទៅ​ដល់​អង់គ្លេស បើ​មិន​ត្រូវ​បាន​បង្ក្រាប​នៅ​សមុទ្រ​កា​រ៉ា​អ៊ី​ព​ទេ​។​

​អង់គ្លេស​ធ្វើការ​ជាមួយ​ប្រទេស​សម្ពន្ធមិត្ត​នៅ​សមុទ្រ​កា​រ៉ា​អ៊ី​ប ជា​ផ្នែក​នៃ​ក្រុមការងារ​រួម​មួយ​ដើម្បី​តាមដាន​និង​ចាប់​សកម្មភាព​ដើម្បី​គាំទ្រ​ប្រតិបត្តិការ​សន្តិសុខ​ចេញ​ពី​មូលដ្ឋាន​របស់​ខ្លួន​នៅ​រដ្ឋ​ផ្លរីដា​​សហរដ្ឋ​អាម៉េរិក​៕​ប្រែ​សម្រួល​៖​វាសនា​

​ទាហានជើងទឹក​រួម​ជាមួយ​ទាហាន​ម៉ា​រី​ន និង​ក្រុម​ឆ្មាំ​សមុទ្រ​អាម៉េរិក បូករួម​ទាំ​ថនា​វា​កងទ័ពជើងទឹក​ហូ​ឡង់​មួយ​ផង បាន​ចូលរួម​ក្នុងការ​ប្រមាញ់​ថ្នាំញៀន​កូកាអ៊ីន​ទម្ងន់​១,៧​តោន​និង​មេតំ​ហ្វេ​តា​មីន​២៨​គីឡូក្រាម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...