បន្ទាន់​! ទឹកស្ទឹង​ពោធិ៍សាត់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​ជា​លើក​ទី​២ និង​អាច​បង្ក​ឲ្យ​មាន​ទឹកជំនន់​

ដោយ​:​ឆាយា​នាថ / ពោធិ៍សាត់​: នៅក្នុង​ខេត្តពោធិ៍សាត់ ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់ មាន​កម្ពស់​ទឹកបាន​កើនឡើង​ក្នុង​កម្រិត​មួយ​ដែល​ត្រូវ​ប្រកាសអាសន្ន​ជា​លើក​ទី​២ និង អាច​បង្ក​ឲ្យ​មាន​ទឹកជំនន់​ក្នុង​ខេត្តពោធិ៍សាត់ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់ ថ្លែងថា មាន​ភ្លៀង​ធ្លាក់​មកពី​តំបន់​ជួរ​ភ្នំក្រវាញ ស្ទឹងធំ ស្ទឹង​អា​រ៉ែ និង ស្ទឹង​ព្រៃ​ខ្លុង មាន​កម្រិត​ខ្ពស់​មកលើ​ដងស្ទឹង​ពោធិ៍សាត់​។

​ឥទ្ធិពល​នៃ​ស្ទឹង​ខាងលើនេះ នឹង​ធ្វើអោយ​ទឹកស្ទឹង​ពោធិ៍សាត់ មាន​សន្ទុះ​កើនឡើង​បន្តបន្ទាប់ និង អាច​បង្កអោយមាន​ទឹក​ជំនន់​នៅក្នុង​ខេត្តពោធិ៍សាត់​។

​ជាមួយគ្នានេះ អាជ្ញាធរ​សូមអោយ​ប្រជាពលរដ្ឋ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ដោយ​យថាហេតុ និង ត្រៀម​រក​ទីទួល​សុវត្ថិភាព សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...